(ភ្នំពេញ)៖ មានវត្តមានក្នុងប្រទេសកម្ពុជាជិត ២ឆ្នាំ ក្រុមហ៊ុន foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ គ្រឿងទេស និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដ៏ពេញនិយមសម្រាប់ប្រជាជនគ្រប់វ័យ និងជាក្រុមហ៊ុនឈានលើវិស័យដឹកជញ្ជូនម្ហូបអាហារ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃ foodpanda មិនត្រឹមតែបានរួមចំណែកក្នុងកិច្ចការសង្គម និងផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជានោះទេ ក្រុមហ៊ុននេះ ក៏បានអនុលោមតាមច្បាប់ ជាធរមាននៃព្រះរាជាណាចក្រ កម្ពុជាក៏ដូចជាចូលរួមយ៉ាងសកម្មក្នុងការចូលរួមលុបបំបាត់អំពើពុករលួយ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះក្រុមហ៊ុន foodpanda បានចុះអនុស្សរណៈ នៃការយោគយល់ជាមួយអង្គភាពប្រឆាំងអំពើពុករលួយដើម្បី ចូលរួមប្រយុទ្ធប្រឆាំង អំពើពុករលួយ នៅ រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក PATRICE VIGNES នាយកគ្រប់គ្រង ក្រុមហ៊ុន foodpanda ប្រចាំប្រទេសកម្ពុជា។

តាមរយៈកិច្ចសហការនេះ ភាគីទាំងពីរប្តេជ្ញា និងសង្ឃឹមយ៉ាងមុតមាំថា នឹងធ្វើជាគំរូដល់វិស័យ ឯកជននានា ក្នុង ការចូលរួមប្រយុទ្ធប្រឆាំង អំពើពុករលួយ ព្រមទាំង អនុលោមតាមច្បាប់ ជាធរមាននៃព្រះរាជាណាចក្រ កម្ពុជាបាន តាមរយៈកិច្ចសហប្រតិបត្តិការប្រកប ដោយ ប្រសិទ្ធភាព៕