(ភ្នំពេញ)៖ កម្មវិធី HAPPY WEEKEND មានជារៀងរាល់ចុងសប្តាហ៍ គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ រហូតដល់ចុងខែធ្នូ ឆ្នាំ២០២១នេះ ដែលអតិថិជននឹងទទួលបាន ការបញ្ចុះតំលៃពីហាងជាច្រើន នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល និងមជ្ឍមណ្ឌល ជីប ម៉ុង បាក់ទូក សេនធើ។

អតិថិជនតម្រូវឲ្យមានលក្ខខណ្ឌមួយចំនួនដើម្បីទទួលបានការបញ្ចុះតំលៃនេះ។

លក្ខខណ្ឌទាំងនោះ រួមមានដូចខាងក្រោម៖

* រាល់ការចំណាយចាប់ពី១៥ដុល្លារ ក្នុងមួយវិក្កយបត្រពី Chip Mong Supermarket ផ្សារទំនើប ជីប ម៉ុងណូរ៉ូ ម៉ល និងChip Mong Express បាក់ទូក សេនធើ នឹងទទួលបានVoucher មួយសន្លឹកដោយមានការផ្តល់ជូនពិសេសៗជាច្រើនដែលអាចប្តូរបាននៅកន្លែងគិតលុយ។
* វិក្កយបត្រអាចប្តូរបានតែថ្ងៃដែលបញ្ជារទិញតែប៉ុណ្ណោះ (សៅរ៍ និងអាទិត្យ)
* អតិថិជនអាចប្រើប្រាស់ Voucher បានជារៀងរាល់ថ្ងៃកំឡុងពេលប្រូម៉ូសិន។
* Voucher មួយអាចប្រើប្រាស់បានតែម្តងប៉ុណ្ណោះ
* ការប្តូរយក Voucher អាចប្តូរបានសម្រាប់តែការទិញផ្ទាល់ នៅក្នុងផ្សារទំនើប ជីប ម៉ុងណូរ៉ូ ម៉ល និង ជីប ម៉ុង Express បាក់ទូក សេនធើ តែប៉ុណ្ណោះ ដោយពុំគិតទៅលើការទិញតាមរយៈប្រព័ន្ធ online ឡើយ។

ប្រូម៉ូសិនពិសេសនេះ មាននៅក្នុងផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល មានដូចជាការបញ្ចុះតំលៃតាមហាងនានា ដែលចាប់ពី១៥% ដល់៥០%, ទិញ ៥ដុល្លារ ទទួលបាន១ដុល្លារ ញាំប៊ូហ្វេ៣នាក់ថែម ជូន១នាក់ និងមានប្រូម៉ូសិនផ្សេងៗជាច្រើនទៀត។ ចំណែកឯប្រូម៉ូសិនពិសេស នៅហាងក្នុង មជ្ឍមណ្ឌល ជីប ម៉ុង បាក់ទូក សេនធើ គឺបញ្ចុះតំលៃ ចាប់ពី១៥%ដល់២៥%។

សូមបញ្ជាក់ថា កម្មវិធី HAPPY WEEKEND មានជារៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ដែលតម្រូវអោយអតិថិជនធ្វើតាមលក្ខខណ្ឌដែលកំណត់នោះ នឹងទទួលការ បញ្ចុះតំលៃជាច្រើន។ កម្មវិធីនេះ ផុតកំណត់នៅចុងខែធ្នូឆ្នាំ២០២១នេះ។ សូមរួសរាន់ឡើង ដើម្បីទទួលបានការបញ្ចុះតំលៃជាច្រើនសន្ធឹកសន្ធាប់នេះ ពីផ្សារទំនើប ជីប ម៉ុង៕