(ភ្នំពេញ)៖ គិតចាប់តាំងពីបង្កើតពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០០៩ មកដល់ ឆ្នាំ២០២១នេះ ក្រុមភ្នំពេញក្រោនបានគ្រងជើងឯកចំនួន ៥សម័យកាលច្រើនជាងគេ តាំងពីឆ្នាំ២០១០-២០១១-២០១៤-២០១៥ និងចុងក្រោយឆ្នាំ២០២១ នេះ។

ដូចគ្នានោះដែរ ក៏មានក្លិបមួយចំនួនផ្សេងទៀតធ្លាប់ឈ្នះពានជារៀងរាល់ឆ្នាំនេះដែររួមមាន៖
១៖ ណាហ្គាខប (២០០៩)
២៖ ភ្នំពេញក្រោន (២០១០)
៣៖ ភ្នំពេញក្រោន (២០១១)
៤៖ បឹងកេត (២០១២)
៥៖ ព្រះខ័នរាជស្វាយរៀង (២០១៣)
៦៖ ភ្នំពេញក្រោន (២០១៤)
៧៖ ភ្នំពេញក្រោន (២០១៥)
៨៖ បឹងកេត (២០១៦)
៩៖ បឹងកេត (២០១៧)
១០៖ ណាហ្គាវើលដ៏ (២០១៨)
១១៖ ព្រះខ័នរាជស្វាយរៀង (២០១៩)
១២៖ បឹងកេត (២០២០)
១៣៖ ភ្នំពេញក្រោន (២០២១)។

សូមបញ្ជាក់ផងដែរថា សម្រាប់ព្រឹត្តិការណ៍លីគកំពូលកម្ពុជា រដូវកាលថ្មីឆ្នាំ២០២១ នេះត្រូវបានបញ្ចប់ជាស្ថាពរហើយ ដោយភ្នំពេញក្រោនបានគ្រងជើងឯក មាន៤៤ពិន្ទុច្រើនជាងគេ នៅពេលលេខ២ ព្រះខ័នរាជមាន ៤២ពិន្ទុ៕