(ភ្នំពេញ)៖ មិនដល់១ខែផង ពោលនៅខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមការងារស្រាបៀរហ្គេនស៍បឺគ បានរង្វាន់យក្ស គឺម៉ូតូធំជូនអតិថិជនរបស់ខ្លួនចំនួន ៣៧គ្រឿង ខណៈម៉ូតូធំចំនួន ១៥គ្រឿងទៀតនឹងត្រៀមប្រគល់ជូនអតិថិជននៅដើមសប្តាហ៍ក្រោយ។

ហ្គេនស៍បឺគ តែងតែគិតដល់អតិថិជនជាចំបង និងតបស្នងដល់អតិថិជនដែលតែងតែគាំទ្រស្រាបៀរហ្គេនស៍បឺគ នេះជាមូលហេតុដែលហ្គេនស៍បឺគ បន្ថែមសេវាកម្មកាន់តែលឿន ដើម្បីប្រគល់រង្វាន់ដល់អតិថិជន។

យើងងាកមកមើលរថយន្តលេខរៀងទី៨៥វិញម្តង បានរកម្ចាស់ឃើញហើយ នៅក្នុងខេត្តបន្ទាយមានជ័យ កំពុងតែដោះស្រាយទំនាស់មិនចប់នៅឡើយទេរហូតមកដល់ពេលនេះ (បញ្ជាក់ក្រុមហ៊ុន នៅតែរក្សារថយន្តជូនអតិថិជនមិនមានកាលបរិច្ឆេទកំណត់)។ ដោយឡែករថយន្តលេខរៀងទី៨៦ និង៨៧ ពុំទាន់រកម្ចាស់ឃើញទៅឡើយទេ ហើយកំពុងតែដើរម្ចាស់ទាំងយប់ទាំងថ្ងៃទូទាំងប្រទេស។

ពិសារស្រាបៀរហ្គេនស៍បឺគ កុំភ្លេចពិនិត្យមើលក្រវិលកំប៉ុង និងមានឱកាសឈ្នះរង្វាន់ដូចជា៖ ១កំប៉ុង, ២កំប៉ុង, ៦កំប៉ុង, ១ដុល្លារ, ២ដុល្លារ, ៥ដុល្លារ, ១០ដុល្លារ, ៥០ដុល្លារ, ១០០ដុល្លារ, ១០០០ដុល្លារ រាប់លានរង្វាន់ និងម៉ូតូធំបន្ថែមរហូតដល់ ២,០០០គ្រឿង និងរថយន្តចំនួន ១០០គ្រឿង។

រង្វាន់ជាច្រើនរបស់ក្រុមហ៊ុនស្របៀរហ្គេនស៍បឺគ កំពុងស្ថិតនៅលើទីផ្សារក្បែរដៃរបស់លោកអ្នក៕