(ភ្នំពេញ)៖ ក្រុមហ៊ុន BYD Cambodia បានចុះអនុស្សរណៈ យោគយល់ជាមួយធនាគារធនាគារឯកទេស ខេប៊ី ដេហាន ម.ក (KDSB) ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនរ បស់ខ្លួនស្នើកម្ចីទិញរថយន្តបានយ៉ាងរហ័ស និងសុវត្ថិភាព។

ក្រុមហ៊ុន ប៊ី វ៉ាយ ឌី ខេមបូឌា ដែលជាក្រុមហ៊ុនផ្លូវការនៅកម្ពុជានៃក្រុមហ៊ុន BYD ដ៏ធំនៅប្រទេសចិន និងជាក្រុមហ៊ុនផលិតរថយន្តអគ្គីសនីធំជាងគេបំផុតលើពិភពលោក ដែលមាន Warren Buffett ជាម្ទាស់ភាគហ៊ុនរបស់ក្រុមហ៊ុន BYD ។ ថ្មីៗនេះដោយមានការគំាទ្រ និង ការជឿជាក់កាន់តែច្រើនឡើងពីសំណាក់អតិថិជន ក្រុមហ៊ុនរថយន្ត BYD Cambodia បាននាំយកម៉ូដែលជាច្រើនមានដូចជា E2 Song Pro Tang F3 និង Han EV។

ម៉ូដែលរថយន្ត Han EV ដែលជាទ្បានអគ្គីសនី ជាម៉ដែលថ្មីនាំមកកម្ពុជា និងមានមុខងារពិសេសជាច្រើនក្នុងការសាកថ្មពេញម្តងអាចជិះបាន ១៥ថ្ងៃ Driving Range 550km ហើយតួរថយន្តមានការរចនាឡើងរឹងមាំ និងការពារពេលមានការប៉ះទង្គិច ដោយ C-CNAP គំរិតខ្ពស់ ផ្ទៃខាងក្នុងមានបំពាក់ពោងសុវត្ថិភាពចំនួន១១ ចំណែកឯ អាគុយ Blade Battery ជំនាន់ចុងក្រោយ មានសុវត្ថភាព ធន់ មិនផ្ទុះ មិនបែក និងមិនឆេះ ជាពិសេសនោះមានការធានារយៈពេល៨ឆ្នាំ ឬ ១៥០០០០គីឡូម៉ែត្រ។

បន្ថែមពីនោះរថយន្តអគ្គិសនីម៉ុដែល Han EV បានផ្តលក្រុមហ៊ុន BYD Cambodia ចុះអនុស្សរណៈ យោគយល់ ជាមួយធនាគារ KDSB ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនរ បស់ខ្លួនស្នើកម្ចីទិញរថយន្តបានយ៉ាងរហ័ស និងសុវត្ថិភាពអត្ថប្រយោជន៍នៃការប្រើប្រាស់រថយន្តអគ្គិសនីគឺពិតជាសន្សំសំចៃមែនទែន ហើយបើតាមការគណនាតម្លៃអគ្គិសនីនៅក្នុងប្រទេសកម្ពុជា លើការបើកបរចំងាយ 100 គីឡូម៉ែត្រ ចំណាយត្រឹមតែ 2 ដុល្លារតែប៉ុណ្ណោះ។

ដោយសារមានការគាំទ្រច្រើនពីសំណាក់អតិថិជន ក្រុមហ៊ុនប៊ី វ៉ាយ ឌី ខេមបូឌា បានគិតគូរដល់អតិថិជនរបស់ខ្លួន ជាក់ស្តែងកាលពីថ្ងៃសុក្រ ទី២៦ ខែវិច្ឆកា ឆ្នាំ២០២១ ក្រុមហ៊ុនប៊ី វ៉ាយ ឌី ខេមបូឌា បានចុះអនុស្សរណៈ នៃការយោគយល់ជាមួយជាមួយធនាគារឯកទេស ខេប៊ី ដេហាន ម.ក សម្រាប់កិច្ចសហប្រតិបត្តិការផ្តល់ភាពងាយស្រួលដល់អតិថិជនរ បស់ខ្លួនស្នើកម្ចីទិញរថយន្តបានយ៉ាងរហ័ស និងសុវត្ថិភាព។

សូមបញ្ជាក់ថា សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង 023 886 687 / 017 555 924 ឬអញ្ជើញមកអាគារតាំងបង្ហាញតាមបណ្តោយផ្លូវជាតិលេខ 6A ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ផែនទី https://bit.ly/39t3LcI)

Telegram: https://t.me/joinchat/To5xgJtu6gM3ZDI1
Instagram: http://bit.ly/BYDCambodia-instagram
YouTube: http://bit.ly/BYDCambodia-YouTube
TicTok: https://www.tiktok.com/@byd_cambodia?lang=en