(ម៉ាទ្រីដ)៖ ព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula One បានចុះកិច្ចសន្យាថ្មីរបស់ខ្លួន ជាមួយនឹងទីលានប្រណាំង Circuit de Barcelona-Catalunya ដើម្បីរៀបចំព្រឹត្តិការណ៍ Spanish Grand Prix រហូតដល់ឆ្នាំ២០២៦។ នេះបើតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។

F1 បានឲ្យដឹងថា ជាផ្នែកនៃកិច្ចព្រមព្រៀងថ្មី ការកែលម្អផ្លូវ និងគ្រឿងបរិក្ខារនឹងត្រូវធ្វើឡើង មុនការប្រណាំងនៅរដូវកាលក្រោយ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២។

«ខ្ញុំចង់អរគុណអ្នកផ្សព្វផ្សាយ និងអាជ្ញាធរ ចំពោះការសាទរ និងការប្ដេជ្ញាចិត្តក្នុងការបន្ត រក្សាព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula 1 នៅទីក្រុង Barcelona» នេះបើតាមសម្តីនាយកប្រតិបត្តិ F1 លោក Stefano Domenicali បានលើកឡើង។

ជាមួយគ្នានោះ ព្រឹត្តិការណ៍ប្រណាំងម៉ូតូ MotoGP ក៏បានចុះកិច្ចសន្យាថ្មីរបស់ខ្លួនជាមួយនឹងទីលានមួយនេះរហូតដល់ឆ្នាំ២០២៦ ផងដែរ៕