(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife Nutrition ប្រចាំប្រទេសកម្ពុជា ដែលត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនឈានមុខគេផ្នែកអាហារូបត្ថម្ភ រួមជាមួយនឹង Dana Ryan ដែលជានាយកប្រតិបត្តិផ្នែកការអប់រំកីឡា បានពាំនាំនូវភាពខុសគ្នារវាងភេសជ្ជៈកីឡា និងទឹក និងការបំពេញជាតិទឹកក្នុងកំឡុងពេលហាត់ប្រាណ។

ការផឹកទឹកឱ្យបានគ្រប់គ្រាន់មានសារៈសំខាន់សម្រាប់ដំណើរការកោសិកាបានត្រឹមត្រូវ និងប្រព័ន្ធការពាររាងកាយ។ ទឹកជួយ គ្រប់គ្រង សីតុណ្ហភាព រាងកាយ ហើយវាជួយបង្កើនជាតិរំអិលដល់សន្លាក់ សរីរាង្គ និងជាលិការបស់យើង។ ប៉ុន្តែក្នុងអំឡុងពេលហាត់ប្រាណ ឬសកម្មភាពកីឡាខ្លាំង រាងកាយរបស់យើងតែងតែត្រូវការច្រើនជាងទឹកធម្មតាសម្រាប់ដំណើរការឱ្យបានល្អបំផុត។

ភេសជ្ជៈកីឡាផ្ដល់នូវថាមពលដ៏ល្អ ប៉ុន្តែមិនមែនទាំងអស់ត្រូវបានបង្កើតឡើងស្មើគ្នានោះទេ។ ការយល់ដឹងថាភេសជ្ជៈប្រភេទណាដែលត្រូវជ្រើសរើស និងពេលណាត្រូវផឹកវា គឺជាអ្វីដែលត្រូវពិចារណា។

តើកង្វះជាតិទឹកអាចប៉ះពាល់ដល់ការហាត់ប្រាណរបស់អ្នកយ៉ាងដូចម្តេចខ្លះ?

នៅពេលអ្នកហាត់ប្រាណដោយមិនផឹកទឹកឱ្យបានគ្រប់គ្រាន់ អ្នកនឹងជួបប្រទះនូវរោគសញ្ញាមួយចំនួននៃការខ្វះជាតិទឹក៖ ឈឺក្បាល ស្ងួតមាត់ ថាមពលចុះខ្សោយ និងអស់កម្លាំងផ្នែកសាច់ដុំ។ កង្វះជាតិទឹកអាចប៉ះពាល់ដល់ផ្លូវចិត្ត និងរាងកាយ ដែលនាំឱ្យលំហាត់ប្រាណដែលអ្នកអាចធ្វើបានមានកំណត់។

ទាក់ទងនឹងការទទួលទានទឹក ជាទូទៅយើងណែនាំអោយផឹកទឹក 8 កែវក្នុងមួយថ្ងៃ ប៉ុន្តែអ្នកក៏គួរតែកំណត់អាយុ ទំហំ ភេទ និងកម្រិតសកម្មភាពរាងកាយរបស់អ្នកផងដែរ ដើម្បីកំណត់ថាតើអ្នកគួរផឹកទឹកប៉ុន្មាន។ ឧទាហរណ៍ អត្តពលិកក្នុងការហ្វឹកហ្វឺនត្រូវការទឹកច្រើនជាងអ្នកដែលរស់នៅក្នុងរបៀបរស់នៅធម្មតា។

តើអ្នកគួរទទួលទានទឹកប៉ុន្មាន?

ខណៈពេលដែលការទទួលទានទឹកគួរតែជាអាទិភាពទីមួយរបស់អ្នក វាមានពេលខ្លះដែលរាងកាយរបស់យើងត្រូវការបន្ថែមជាតិស្ករ និងអេឡិចត្រូលីត ដើម្បីរក្សាកម្រិតថាមពល និងស្ថានភាពជាតិទឹកអំឡុងពេលហាត់ប្រាណ។

តើពេលណាដែលអ្នកគួរជ្រើសរើសភេសជ្ជៈកីឡា?

ទឹកគឺជាជម្រើសដំបូងសម្រាប់ការបំពេញជាតិទឹក ប្រសិនបើអ្នកកំពុងសម្រាក ឬហាត់ប្រាណតិចតួច។ ជាធម្មតា ការហាត់ប្រាណក្រោម ៦០នាទី មិនត្រូវការភេសជ្ជៈកីឡាទេ។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកមានថ្ងៃសកម្មខ្លាំង ចូលរួមលេងកីឡា ឬហាត់ប្រាណលើសពី ៦០នាទី រាងកាយរបស់អ្នកនឹងត្រូវការអេឡិចត្រូលីតពីភេសជ្ជៈកីឡា ដើម្បីបំពេញជាតិទឹកដែលបាត់បង់តាមរយៈការបញ្ចេញញើស។

ញើសត្រូវបានបង្កើតឡើងដោយចម្បងពីទឹក ប៉ុន្តែវាក៏មានបរិមាណអេឡិចត្រូលីត សូដ្យូម និងក្លរីតយ៉ាងច្រើនផងដែរ។ លំហាត់ប្រាណរបស់អ្នកកាន់តែខ្លាំង អ្នកកាន់តែបែកញើស។ ហើយការបែកញើសកាន់តែច្រើន អ្នកនឹងត្រូវការជាតិទឹកកាន់តែច្រើន ដែលមាននៅក្នុងភេសជ្ជៈកីឡា។

ដូចគ្នានេះដែរ ខួរក្បាល និងសាច់ដុំរបស់យើងពឹងផ្អែកលើគ្លុយកូស (ស្ករ) ដើម្បីពង្រឹងថាមពលបន្ទាប់ពីការហ្វឹកហាត់យូរ ហើយការខ្សោះជាតិទឹកអាចជះឥទ្ធិពលអវិជ្ជមានដល់ការអនុវត្តរបស់អ្នក និងបណ្តាលឱ្យអស់កម្លាំងផងដែរ។ ការទទួលទានអាហារសម្រន់ដែលមានសុខភាពល្អមុន និងក្រោយពេលហាត់ប្រាណគឺជាវិធីដ៏ល្អមួយក្នុងការបង្កើនថាមពល និងបំពេញថាមពល ប៉ុន្តែការទទួលទានក្នុងអំឡុងពេលហាត់ប្រាណមិនត្រូវបានណែនាំទេ។

ភេសជ្ជៈកីឡាគឺជាមធ្យោបាយងាយស្រួលបំផុតក្នុងការផ្តល់ជាតិទឹក និងផ្តល់សារធាតុចិញ្ចឹមសំខាន់ៗក្នុងអំឡុងពេលធ្វើលំហាត់ប្រាណខ្លាំង។ ភេសជ្ជៈកាបូអ៊ីដ្រាត-អេឡិចត្រូលីតបង្កើនសមត្ថភាពកីឡាដោយបង្កើនជាតិស្ករក្នុងឈាម និងរក្សាអត្រាអុកស៊ីតកម្មកាបូអ៊ីដ្រាតខ្ពស់ ដែលទីបំផុតការពារភាពអស់កម្លាំង។

តើភេសជ្ជៈកីឡាដែលអ្នកជ្រើសរើសគួរមានអ្វីខ្លះ?

មិនមែនភេសជ្ជៈកីឡាទាំងអស់សុទ្ធតែដូចគ្នានោះទេ។ ជាមួយនឹងផលិតផលមានស្លាកសញ្ញា «ទឹកដែលសម្បូរទៅដោយសារធាតុចិញ្ចឹម» ជាច្រើនដែលមាននៅលើទីផ្សារ វាងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការយល់ច្រលំថា អ្វីពិតជាល្អ និងផ្តល់សុខភាពល្អដល់រាងកាយរបស់ពួកគេ។ ក្នុងនាមជាអ្នកតមអាហារកីឡា ខ្ញុំតែងតែណែនាំអ្នកឱ្យពិនិត្យមើលស្លាកសញ្ញាអាហារូបត្ថម្ភសម្រាប់គ្រឿងផ្សំដែលត្រឹមត្រូវ។

នេះជាការណែនាំរបស់ខ្ញុំសម្រាប់ភេសជ្ជៈកីឡាដែលមានជាតិទឹក 8អោន៖

*8-16 ក្រាមនៃជាតិស្ករ (ពីគ្លុយកូសនិង sucrose ក្នុងកាបូអ៉ីដ្រាត 3-6%)
*80-160 មីលីក្រាមនៃសូដ្យូម

អេឡិចត្រូលីត និងវីតាមីនបន្ថែមផ្សេងទៀតគឺជាការបន្ថែមដ៏អស្ចារ្យ ប៉ុន្តែទាំងពីរនេះគួរតែជាអាទិភាពចម្បងរបស់អ្នក។ នេះនឹងអាចធនាបានថាអ្នកកំពុងទទួលទានអ្វីដែលរាងកាយរបស់អ្នកពិតជាត្រូវការហើយ មិនចំណាយច្រើនលើទឹកដែលមានរសជាតិផ្សេងៗទេ។

ស្ករដែលនៅក្នុងភេសជ្ជៈកីឡា មិនមែនមិនល្អទេនៅពេលដែលគេប្រើប្រាស់វាបានត្រឹមត្រូវដើម្បីអនុវត្ថមុខងាររបស់វា។ គ្រាន់តែចាំថាៈ ប្រសិនបើអ្នកមិនធ្វើលំហាត់ប្រាណខ្លាំងដែលធ្វើឱ្យបាត់បង់សារធាតុចិញ្ចឹម និងទឹកទេ ភេសជ្ជៈកីឡាអាចបន្ថែមកាឡូរីច្រើនទៅក្នុងរបបអាហាររបស់អ្នកទៅវិញទេ។

Herbalife Nutrition គឺជាក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោកមួយដែលបានផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៨០។

Herbalife Nutritionផ្តល់គុណភាពខ្ពស់ ផលិតផលដែលមានលក្ខណៈវិទ្យាសាស្ត្រ ដែលបានលក់នៅក្នុងជាង ៩០ប្រទេសដោយសមាជិកឯករាជ្យរបស់យើង ដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អ។ តាមរយៈយុទ្ធនាការជាសកលរបស់ក្រុមហ៊ុនដើម្បីលុបបំបាត់បញ្ហាកង្វះខាតអាហាររូបត្ថម្ភ Herbalife Nutrition ក៏បានប្តេជ្ញាចិត្តក្នុងការនាំយកអាហារូបត្ថម្ភ និងការអប់រំដល់សហគមន៍នៅជុំវិញពិភពលោក។

សម្រាប់ពត៌មានបន្ថែម, សូមចូលទៅកាន់ IAmHerbalifeNutrition.com៕