(ក្រុងឡុងដ៍)៖ លោក Rafael Benitez អ្នកចាត់ការទូទៅក្លិប Everton រងការតិះទៀនពីអ្នកគាំទ្រយ៉ាងខ្លាំង ដែលអាចបាត់បង់ការងារថែមទៀត នៅពេលក្លិបស្ករគ្រាប់រងបរាជ័យក្នុងផ្ទះ Brentford ១-០ នាយប់មិញនេះ។

Everton ពុំទាន់រកបាន ៣ពិន្ទុម្តងណាឡើយក្នុងចំណោម ៧ប្រកួតចុងក្រោយនេះនៅ Premier League បើប្រៀបធៀបពួកគេធ្វើបានល្អមែនទែនកាលពីដើមរដូវកាលឆ្នាំ២០២១-២០២២ នេះ។

អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញ Benitez បានថ្លែងប្រាប់ BBC ក្រោយចប់ការប្រកួតថា «យើងអាចយល់បានពីអារម្មណ៍មិនពេញចិត្តរបស់អ្នកគាំទ្រ ក៏ព្រោះតែកីឡាកររបស់យើងធ្វើមិនបានល្អទាល់តែសោះ ដ្បិតពួកយើងមិនចង់ជួប រឿងបែបនេះឡើយ»

ការបាត់បង់ពិន្ទុជាបន្តបន្ទាប់បែបនេះ បានធ្វើឲ្យ Everton ដែលធ្លាប់ឈ្នះនៅកំពូលតារាង Premier League កាលពីដើមរដូវកាលនេះ ធ្លាក់ទៅឈរនៅលេខរៀងទី១៤ ជាបណ្តោះអាសន្នវិញ គ្រាដែលគូប្រជែង Brentford ឈរនៅលេខរៀងទី១២ គិតត្រឹមសប្តាហ៍ទី១៣ ជើងទី១នេះ៕