(ភ្នំពេញ)៖ ដើម្បីបន្តអបអរការផ្លាស់ប្តូររូបរាងកំប៉ុងថ្មីយ៉ាងឡូយកាលីបរបស់ទឹកក្រូចអាយស៍ IZE យុទ្ធនាការលក់ចល័តរបស់ទឹកក្រូចអាយស៍ IZE បានចាប់ផ្តើមជាមួយនឹងការផ្តល់ជូនការបង្វិលកងយករង្វាន់ឃ្យូតៗជាច្រើន ធ្វើឲ្យយុវវ័យពាសពេញផ្ទៃប្រទេស ពិសេសហ្វេនៗ មានការចាប់អារម្មណ៍យ៉ាងខ្លាំង។

យុទ្ធនាការនេះ គឺជាការលក់ផ្ទាល់ដល់ដៃអតិថិជននៅតាមទីប្រជុំជន តំបន់ក្បែរសាលារៀន និងផ្សារនានាទូទាំងប្រទេសសរុបជាង ២៣០ទីតាំង ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

ទឹកក្រូចអាយស៍ IZE កំប៉ុង មាន ៣រសជាតិ រួមមាន អាយស៍ កូឡា អាយស៍ ក្រូចឆ្មារ និងអាយស៍ រសជាតិផ្លែឈើចម្រុះ។ រាល់ការទិញទឹកក្រូចអាយស៍ IZE រសជាតិណាមួយចំនួន ២ កំប៉ុង អតិថិជននឹងទទួលបានការបង្វិលកងយករង្វាន់រួមមាន អាវយឺត មួកដ៏ស្រស់ស្អាត បន្តោងសោឃ្យូតៗ កែវទឹក រង្វាន់អាយស៍ ២កំប៉ុង និងរង្វាន់អាយស៏ ១ កំប៉ុងជាច្រើនរង្វាន់។

ត្រឹម៤ថ្ងៃ កម្មវិធីលក់ចល័តរបស់ទឹកក្រូចអាយស៍ IZE ទាក់ទាញសិស្សសាលា និងយុវវ័យយ៉ាងច្រើនកុះករមកចូលរួមបង្វិលកង ដែលអ្នកទាំងនោះភាគច្រើនបានឈ្នះរង្វាន់ត្រឡប់ទៅផ្ទះវិញយ៉ាងសប្បាយរីករាយ។ ដូច្នេះ អ្នកគាំទ្រដែលមិនទាន់បានរង្វាន់ កុំភ្លេចស្វែងរកក្រុមការងារទឹកក្រូចអាយស៍ IZE នៅតំបន់ក្បែរខ្លួនដើម្បីបង្វិលកងឈ្នះរង្វាន់ទាំងអស់គ្នា។

គួរបញ្ជាក់ថា រូបរាងកំប៉ុងទឹកក្រូចអាយស៍ IZE ត្រូវបានធ្វើទំនើបកម្មទាំងស្រុងនៅថ្ងៃទី០៩ ខែសីហា មានរូបរាងស្លីមជាងមុន និងមានពណ៌ស្រស់ឆើតឆាយ ព្រមទាំងរចនានិមិត្តសញ្ញាថ្មី ដើម្បីបំពេញចំណង់ចំណូលចិត្តរបស់យុវវ័យសម័យថ្មី ដែលទាមទារអ្វីថ្មី ប្លែក និងឡូយជានិច្ច។ អាយស៍ ឡូយ កាលីប អាយស៍ WHAT THE FUN!៕