(ភ្នំពេញ)៖ វិមានសិល្បៈដែលមានតែមួយគត់ នៅអាស៊ី-ពីកាសូ ស៊ីធី ហ្គាដិន ត្រូវបានបញ្ចប់ការសាងសង់ ដែលទទួលបានការអបអរសាទរ និងកោតសរសើរពី ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអបអរសាទរចំពោះការបញ្ចប់ការសាងសង់របស់ ពីកាសូ ស៊ីធី ហ្គាដិន និងកោតសសើរចំពោះការយកចិត្តទុកដាក់ ក្នុងការនាំយកសិល្បៈដែលមានលក្ខណៈស្តង់ដា អន្តរជាតិចូលមកក្នុងប្រទេសកម្ពុជា។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា បរិយាកាសវិនិយោគនៅប្រទេសកម្ពុជាបន្តមានការវិវត្តល្អ និងលើកទឹកចិត្តឲ្យក្រុមហ៊ុនបរទេសមកបណ្តាក់ទុននៅកម្ពុជា។

លោកបន្ដថា ប្រទេសកម្ពុជារឹតតែស្វាគមន៍ការវិនិយោគជាបន្តបន្ទាប់ នៃក្រុមហ៊ុនបរទេសដែលប្រកបដោយវិជ្ជាជីវៈ និងគុណភាពខ្ពស់ ដូចជាក្រុមហ៊ុន ទីតាន ស្តូន គ្រុបនៅទីក្រុងហុងកុងដើម្បីរីកចម្រើនរួមគ្នាជាមួយប្រទេសកម្ពុជា។

ពីកាសូ ស៊ីធី ហ្គាដិនជំនះរាល់ឧបសគ្គ ដើម្បីពង្រីកទីផ្សារអចលនទ្រព្យ ការរីករាលដាលនៃជំងឺកូវីត ធ្វើឲ្យមានការប៉ះពាល់ខ្លាំងលើគ្រប់វិស័យ។ ទីតាន ស្តូន គ្រុបនៅទីក្រុងហុងកុង បានអនុវត្តវិធានការបង្ការជំងឺរាតត្បាតតាមស្តង់ដារខ្ពស់បំផុត និងរៀបចំការចាក់វ៉ាក់សាំងសម្រាប់បុគ្គលិក កម្មករ និងក្រុមគ្រួសាររបស់ពួកគេ។

ស្ថេរភាពនៃលំហូរហិរញ្ញវត្ថុបានជំរុញឲ្យការដ្ឋាន នៅតែបន្តដំណើរការសាងសង់ និងធ្វើឲ្យ ពីកាសូ ស៊ីធីហ្គាដិន ក្លាយជាគម្រោងមួយក្នុងចំណោម គម្រោងមួយចំនួនតូច ក្នុងទីក្រុងភ្នំពេញ ដែលនឹងបញ្ចប់ក្នុងឆ្នាំនេះ ដែលជាការជួយជ្រោមជ្រែងមួយយ៉ាងសំខាន់ ក្នុងការលើកតម្កើងវិស័យ អចលនទ្រព្យដែលកំពុងតែធ្លាក់ចុះ។

គម្រោងនេះ មានទីតាំងស្ថិតនៅក្នុងចំណុចកណ្តាល នៃរាជធានីភ្នំពេញ-បឹងកេងកង១ (ហៅថាតំបន់ស្ថានទូតពិសេស)។ អាគារទាំងមូល ត្រូវបានសាងសង់តាមបែបបទ Picasso គ្រាន់តែឈានជើងចូល ទៅក្នុងសាលធំទូលាយដែលមានពិដានកម្ពស់៨.៨ម៉ែត្រ គឺប្រៀបដូចជាការដើរចូល ទៅក្នុងសាលសិល្បៈមួយ។

ក្នុងពេលជាមួយគ្នានេះ លោក Luke Chu នាយកគ្រប់គ្រងទូទៅនៃគម្រោងសាងសង់ កម្ពុជា-ចិន បានបញ្ជាក់ថា សំណង់របស់ពីកាសូ ស៊ីធី ហ្គាដិន ត្រូវបានសាងសង់ឡើង ដោយប្រើវិធីសាស្រ្ត ដូចគ្នាទៅនឹងសណ្ឋាគារ Dubai Burj Al Arab ។

ពីកាសូ ស៊ីធី ហ្គាដិន មានគ្រឹះបាតសសរក្រោមដី ទំហំ៣ម៉ែត្រ និងរបារដែកស៊ីម៉ង់ត៍ស្តង់ដារខ្ពស់របស់អឺរ៉ុប និងអាមេរិក ដែលជាបច្ចេកវិទ្យាសាងសង់ ដែលធ្វើឲ្យអាគារនេះ មានសុវត្ថិភាពខ្ពស់បំផុត។

ពីកាសូ ស៊ីធី ហ្គាដិន ផ្តល់សេវាកម្មគ្រប់គ្រង ទ្រព្យសម្បត្តិ សេវាបម្រើអតិថិជន និងសេវាកម្មផ្សេងទៀតដូចគ្នា ទៅនឹងសណ្ឋាគារលំដាប់ផ្កាយប្រាំមួយ។

ពីកាសូ ស៊ីធី ហ្គាដិន ក៏មានមជ្ឈមណ្ឌលពាណិជ្ជកម្មនៅជាន់ទី១៩ និងសាលជប់លៀងរួមបញ្ចូលគ្នា ជាមួយភោជនីយដ្ឋាន មី ឈី លីន ដើម្បីបំពេញតម្រូវការ របស់អតិថិជនដែលធ្វើការ ឬ អតិថិជនដែលបានចូលរួមកម្មវិធីជប់លៀងនៅអគារនេះ។ នៅជាន់ទី១៩ ក៏មានអាងហែលទឹក និងកន្លែងហាត់ប្រាណ ផងដែរ។

ពីកាសូ ស៊ីធី ហ្គាដិន ផ្តល់នូវបទពិសោធន៍កម្រិតអន្តរជាតិទៅកាន់ភ្ញៀវ ដែលកន្លែងហាត់ប្រាណ ត្រូវបានបំពាក់ដោយឧបករណ៍ទំនើប Technogym ដែលជាឧបករណ៍ដែល ក្រុមហ៊ុន Ferrari ក្រុមហ៊ុន McLaren ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី និងស្ថាប័នអន្តរជាតិកំពូលៗ ផ្សេងទៀតប្រើប្រាស់។

ការទប់ស្កាត់ជំងឺកូវីដ នៅក្នុងបរិយាកាសរស់នៅបានក្លាយជាចំណុចសំខាន់ នៃការរៀបចំផែនកាអចលនទ្រព្យ នាពេលបច្ចុប្បន្ននេះ។ ពីកាសូ ស៊ីធី ហ្គាដិន មានផែនការសំខាន់ៗចំនួន៧រួមមាន «ការការពារពេលចេញចូលអាគារ ការសម្លាប់មេរោគក្នុងទីសាធារណៈ ការបស្សុទ្ធ ខ្យល់ ការរក្សាអនាម័យ ការផ្គត់ផ្គង់ទឹកស្អាត ការប្រើប្រាស់សម្ភារៈប្រឆាំងនឹងបាក់តេរី និងសេវាកម្មបង្ការការរាតត្បាត»។

ឧបករណ៍ទាំងនោះ មានដូចជា៖ បំពង់ស្រូបក្លិនមិនល្អ ម៉ាស៊ីនកំចាត់បាក់តេរីដោយកាំរស្មីអ៊ុលត្រាវីយូឡេ និងបន្ទះថ្នាំសំលាប់មេរោគ ទុយោស្តុកទឹក និងសន្ទះ ស្រូប ក្លិនកខ្វក់ ដើម្បីធានាឲ្យការការពារ កាន់តែមានប្រសិទ្ធិភាព និងធានាដល់សុខភាពអ្នករស់នៅ៕