(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង មានផលិតផលនិងសេវាកម្មដ៏ច្រើនសម្បូរបែប ដែលជួយសម្រួលអតិថិជនក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ហើយអ្វីដែលកាន់តែពិសេសនោះ អតិថិជននឹងរីករាយជាមួយអត្ថប្រយោជន៍នានា ពីកម្មវិធីផ្តល់ជូនពិសេសៗរបស់ធនាគារ ជីប ម៉ុង ដែលមិនធ្លាប់មានពីមុនមក។

ក្នុងថ្ងៃនេះផ្ទាល់តែម្តង ធនាគារ ជីប ម៉ុង ទើបតែដាក់ចេញនូវកម្មវិធីពិសេសមួយ ដែលអតិថិជនអាចក្លាយជា VIP ភ្លាមៗ ដោយគ្រាន់តែធ្វើការដាក់ប្រាក់បញ្ញើមានកាលកំណត់នៅធនាគារ ជីប ម៉ុង នោះអតិថិជននឹងទទួលបានសិទ្ធិពិសេសៗ កាដូថ្លៃថ្នូរ និងប្រណីត និងការកម្សាន្តបែបអភិជន។

ការទទួលបានសិទ្ធិ និងកាដូទាំងនោះរួមមានដូចជា៖

* ប្រធានផ្នែកទំនាក់ទំនងផ្ទាល់ខ្លួនក្នុងការជួយធ្វើប្រតិបត្តិការហិរញ្ញវត្ថុជូនលោកអ្នក។

* ផ្តល់ជូនអត្រាការប្រាក់ខ្ពស់រហូតដល់ ៧% ក្នុងមួយឆ្នាំ។

* សកម្មភាពកម្សាន្តលំដាប់អភិជន ដូចជា ការវាយកូនគោល និងជិះឧទ្ធម្ភាគចក្រទស្សនាទេសភាពរាជធានីភ្នំពេញដ៏ស្រស់ស្អាត និងស៊ីវិល័យ។

* កាដូជាច្រើនដូចជាទូរស័ព្ទដៃម៉ាក iPhone 13 Pro Max កាតទឹកប្រាក់សម្រាប់ទិញទំនិញនៅផ្សារទំនើប ជីប ម៉ុង មានតម្លៃរហូតដល់១,៧៥០ដុល្លារអាមេរិក បណ្ណទឹកប្រាក់សម្រាប់វាយកូនគោលកម្សាន្តមានតម្លៃរហូតដល់៨៤០ដុល្លារអាមេរិក បណ្ណស្នាក់សណ្ឋារគារលំដាប់ផ្កាយប្រាំ ហៃយ៉ាត់ភ្នំពេញ មានតម្លៃរហូតដល់៤០០ដុល្លារអាមេរិក តុក្កតាស្រមោច និងកំប៉ុងទឹកជាដើម។

ដើម្បីចូលរួមក្នុងកម្មវិធីនេះ និងក្លាយជាអតិថិជន VIP របស់ធនាគារ ជីប ម៉ុង លោកអ្នកគ្រាន់តែធ្វើការបើកគណនីបញ្ញើមានកាលកំណត់ថ្មី នៅសាខាណាមួយរបស់ធនាគារ ជីប ម៉ុង ឬតាមកម្មវិធីធនាគារតាមទូរស័ព្ទដៃ Chip Mong Bank App ឬកម្មវិធីធនាគារតាមអ៉ីនធើណេត និងដាក់ប្រាក់ចាប់ពី១ម៉ឺនដុល្លារអាមេរិក ឬ៤០លានរៀលឡើង ដោយជ្រើសរយៈពេលចាប់ពី១ឆ្នាំ នោះលោកអ្នកនឹងទទួលបានការផ្តល់ជូនពិសេស ដោយផ្អែកលើចំនួនទឹកប្រាក់ ដែលលោកអ្នកបានដាក់ក្នុងអំឡុងពេលបើកគណនីបញ្ញើមានកាលកំណត់ថ្មី។ កម្មវិធីផ្តល់ជូនពិសេសនេះមានសុពលភាពពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

សម្រាប់ព័ត៌មានបន្ថែមសូមចុចតំណនេះ https://www.chipmongbank.com/en/term-deposit-promotion ឬ ទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជនតាមរយៈលេខ៖ 081/066 811 911៕