(ភ្នំពេញ)៖ អាជីវកម្មម៉ាតដើរតួនាទីដ៏សំខាន់ ក្នុងការផ្គត់ផ្គង់នៅផលិតផលជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការរបស់អតិថិជន ហើយគុណភាពរបស់ផលិតផល ក៏ដូចជាសេវាកម្មនៅតែជាចំណុចចំបង ដែលគ្រប់អតិថិជនតែងតែរំពឹងចង់បានមួយ ក្នុងចំណោមម៉ាតទាំងអស់ នៅក្នុងប្រទេសកម្ពុជា ក្នុងនោះផងដែរ ហាង CP Fresh Mart របស់ក្រុមហ៊ុនស៊ីភី ជាហាងផ្គត់ផ្គង់ និងចែកចាយផលិតផលទាំងអស់ របស់ស៊ីភីដ៏ធំមួយទាំងបោះដុំ និងលក់រាយ ប្រកបដោយគុណភាពខ្ពស់ ដែលក្នុងនោះផងដែរ មានដូចជា សាច់ជ្រូក សាច់មាន់ ពងមាន់ ផលិតផលសម្រេចរូប និងផលិតផលគ្រឿងបរិភោគឧបភោគផ្សេងៗ ជាច្រើនទៀត។

លោកអ្នកបានដឹង និងស្គាល់ហើយថា ក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយ ដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃ ក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ «ផ្ទះបាយពិភពលោក» ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ (Feed) ការចិញ្ចឹមសត្វ (Farm) ចំណីអាហារ (Food) និងការចែកចាយផលិតផលទាំងការបោះដុំ និងលក់រាយ (Retail) ដោយឈរលើមូលដ្ឋានគ្រឹះដោយទំនួលខុសត្រូវ ចំពោះសង្គមជាតិ និងបរិស្ថាន ហើយអាជីវកម្មទាំងនោះគ្របដណ្តប់លើវិស័យជាច្រើន។

ក្នុងនោះអាជីវកម្ម CP Fresh Mart ជាអាជីវកម្មដ៏សំខាន់មួយរបស់ CPF ដែលបានដំណើរការ និងមានការរីកចំរើនយ៉ាងខ្លាំង នៅក្នុងប្រទេសថៃ និងបណ្តាប្រទេស ផ្សេងៗទៀត ដោយឡែកអាជីវកម្មហាងដែលជាអាជីវកម្ម CP Fresh Mart របស់ CPF បានពង្រីកខ្លួនមកដល់ប្រទេសកម្ពុជា តាំងពីឆ្នាំ ២០២០ មកម្លេះដើម្បីឆ្លើយតប ទៅនឹងតម្រូវការទីផ្សារ និងតម្រូវការរបស់អតិថិជននៅក្នុងប្រទេសកម្ពុជា។ សម្រាប់អាជីវកម្ម Fresh Mart CP ខេមបូឌា បានកំពុងនឹងដំណើរការ នៅប្រទេសកម្ពុជា ដោយសព្វថ្ងៃអាជីវកម្មមួយនេះ មានការគ្រាំទ្រជាខ្លាំងពីបណ្តាអតិថិជនទូទាំងប្រទេសកម្ពុជា។

លោក សែត បូរី (Mr.Sat Borey) អនុប្រធានការិយាល័យ (Deputy Department Manager) អាជីវកម្ម CP Fresh Mart នៃក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ ប្រចាំសាខា បានថ្លែងថា ក្រុមហ៊ុន CP ខេមបូឌា បានយកចិត្តទុកយ៉ាងខ្លាំង ក្នុងការចូលរួមពង្រីកអាជីវកម្ម CP Fresh Mart ឲ្យមានភាពរីកចម្រើន ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក និងផ្តល់នៅផលិតផល ដែលមានស្តង់ដាជូនដល់ប្រជាជនកម្ពុជាផងដែរ។

បច្ចប្បន្ននេះ ក្រុមហ៊ុនស៊ីភី បានពង្រីកអាជីវកម្ម CP Fresh Mart ពីរសាខារួចមកហើយ ដោយសាខាទីមួយ នៅខេត្តសៀមរាប និងសាខាទីពីរ នៅខេត្តបាត់ដំបង ដោយមានគោលបំណងសំខាន់ៗជាច្រើន ដូចជាផ្តោតទៅលើការ ផ្គត់ផ្គង់និងចែកចាយផលិតផលទាំងអស់ របស់ស៊ីភីទាំងបោះដុំនិងលក់រាយ ផ្តល់នៅផលិតផល គ្រប់ប្រភេទរបស់ប្រែន CP ដែលមានគុណភាពល្អជូនអតិថិជន ដើម្បីឲ្យស្របទៅនិងពាក្យស្លោកមួយថា «កាលបើយើងបរិភោគនៅអាហារដល់ល្អ យើងនិងទទួលបាន នៅគុណភាពជីវិតដ៏ល្អ» និងលើសពីនេះទៅទៀតដើម្បីផ្តល់នៅសេវាកម្មដ៏ល្អក្នុងការចែកចាយជូនដល់អតិថិជន ដើម្បីទទួលនៅផលិតផលល្អ និងតម្លៃដូចទីផ្សារ ក្នុងប្រទេសកម្ពុជា។

ថ្មីៗនេះផងដែរ ខាងក្រុមហ៊ុនស៊ីភី បានចុះទៅសំភាសន៍អតិថិជនរបស់ហាង CP Fresh Mart ផ្ទាល់នៅសាខាខេត្តបាត់ដំបង ដោយអតិថិជន បាននិយាយថា ពួកគាត់ចូលចិត្តចូលទិញទំនិញក្នុងហាង CP Fresh Mart ណាស់ ពួកគាត់យល់ឃើញថា គ្រប់ផលិតផលរបស់ហាង CP Fresh Mart មានភាពស្រស់ៗល្អ គុណភាពល្អ អនាម័យខ្ពស់ និងតម្លៃសមរម្យ ជាពិសេសក្នុងហាងមានការរៀបចំផលិតផលមាន សណ្ដាប់ធ្នាប់ល្អ ងាយស្រួលដើរមើល និងងាយស្រួលជ្រើសរើស។

ចំណែកឯបុគ្គលិកវិញ មានភាពរួសរាយ ដោយផ្តោតសំខាន់លើផលិតផលគុណភាពជាចំបង របស់ហាង CP Fresh Mart ជូនគ្រប់អតិថិជន ក្នុងនោះផងដែរ ផលិតផលដែលជាទីពេញនិយម រាល់អតិថិជនដែលអញ្ជើញមកកាន់ហាង CP Fresh Mart តែងតែទិញនៅផលិតផលសាច់ជ្រូក ដោយសារតែផលិតផល សាច់ជ្រូករបស់ហាង CP Fresh Mart មាន គុណភាពល្អ ផលិតចេញមកពីកសិដ្ឋាន ដែលមានស្តង់ដា មិនប្រើប្រាស់នៅសារធាតុគីមី រក្សាគុណភាពពណ៌ទៅលើសាច់។

អ្វីដែលកាន់តែពិសេសនោះ សាច់ស្រស់ៗល្អ និងមានរសជាតិឆ្ញាញ់ មិនត្រឹមតែប៉ុណ្ណោះហាង CP Fresh Mart មានលក់និងចែកចាយផលិតផលជាច្រើនទៀតដូចជា សាច់មាន់ ពងមាន់ ផលិតផលសម្រេចរូប អាហារសម្រន់និង គ្រឿងទេសគ្រប់ប្រភេទផងដែរ។ ដោយបច្ចប្បន្ននេះ CP Fresh Mart មានពីរសាខារួចមកហើយ ដោយសាខាទីមួយនៅខេត្តសៀមរាប មានផលិតផលរួមទាំងអស់មួយពាន់មុខ និងសាខាទីពីរនៅខេត្តបាត់ដំបង មានផលិតផលរួមទាំងអស់ពីរពាន់មុខ។

លើសពីនេះទៅទៀត ក្រុមហ៊ុនស៊ីភីខេមបូឌា មានគំរោងនិងពង្រីកអាជីវកម្មមួយនេះបន្ថែម នៅឆ្នាំខាងមុខគ្រប់ខេត្តក្រុងនៃប្រទេសកម្ពុជា ដើម្បីតម្រូវតាមការ ត្រូវការរបស់អតិថិជន។ ដូចច្នេះដើម្បីទទួលបាននៅសេវាកម្មល្អ និងផលិតផលគុណភាពខ្ពស់ ហាង CP Fresh Mart ជាជម្រើសដ៏ល្អ សំរាប់អតិថិជនដែលជាស្រ្តីមេផ្ទះ ហាងអាហារ មេចុងភៅ ជនីយដ្ឋាន សណ្ឋាគារជាដើម លើសពីនេះទៅទៀត ហាង CP Fresh Mart ផ្តល់នៅសេវាកម្មដល់ល្អ ក្នុងការចែកចាយផលិតផល ទាំងការបោះដុំនិងលក់ ដើម្បីអោយគ្រប់អតិថិជនទទួលនៅផលិតផលល្អ និងតម្លៃដូចទីផ្សារក្នុងប្រទេសកម្ពុជា៕

QR Code Facebook CP Cambodia

QR Code Youtube CP Cambodia

QR Code-Web site CP Cambodia