(ប៉ារីស)៖ ខ្សែប្រយុទ្ធ Lionel Messi បន្តឈ្នះពានឯកត្តជនបាល់មាស Ballon d’Or ប្រចាំឆ្នាំ២០២១ នេះ គម្រប់បាន ៧ដងច្រើនជាងគេដដែល នៅពេលទទួលសំឡេងគាំទ្រឈ្នះគូប្រជែង Robert Lewandowski, Jorginho និង Karim Benzema។

Messi វ័យ ៣៤ឆ្នាំ ត្រូវបានអ្នកសារព័ត៌មានកីឡាប្រមាណ ១៨០នាក់នៅជុំវិញពិភពលោកចូលរួមបោះឆ្នោតក្បាយជាកីឡាករលេងល្អជាងគេលើលោកប្រចាំឆ្នាំ២០២១ នេះ នៅក្រោយពេលជួយក្រុមពពកសអាហ្សង់ទីន ឈ្នះជើងឯក Copa America ក្នុងការបង្ហាញខ្លួនបាន ៨ប្រកួតផងនោះ ជាមួយនឹងការស៊ុតបញ្ចូលទីបាន ៤០គ្រាប់ផងដែរក្នុងឆ្នាំនេះ។

កីឡាករដែលកំពុងប្រកបអាជីពក្នុងក្លិបបារាំង Paris Saint-Germain បានទទួលការគាំទ្រឈ្នះគូប្រជែង Robert Lewandowski របស់ក្លិប Bayern Munich ដែលឈរលេខ២ និង Jorginho របស់ក្លិបតោខៀវ Chelsea ឈរលេខ៣ និង Karim Benzema របស់ Real Madrid ឈរលេខ៤ ដ្បិតកាលឆ្នាំ២០២០ ខកខាន ១ឆ្នាំដោយសារវិបត្តិកូវីដ-១៩ដែល Lewandowski ទំនងឈ្នះជាងគេ នៅពេលជួយ Bayern ឈ្នះជើងឯក Bundesliga និងពានធំ UEFA Champions League ជាដើម។

Messi ដែលទើបផុតកិច្ចសន្យាជាមួយក្លិបអេស្ប៉ាញ FC Barcelona នារដូវកាលមុន អវត្តមានឈ្នះពាន Ballon d’Or កាលឆ្នាំ២០១៩ មកជាមួយកំណត់ត្រាឈ្នះ ២ឆ្នាំជាប់ៗគ្នារួមមានឆ្នាំ២០០៩-២០១០ និងឆ្នាំ២០១១-២០១២ និងឆ្នាំ២០១៥ នៅពេល Cristiano Ronaldo ធ្លាប់ឈ្នះបាន ៥ដងដែរ៕