(ភ្នំពេញ)៖ មណ្ឌលផ្តល់សេវាសាធារណៈ ក្រសួងសាធារណការនិងដឹកជញ្ជូន មានវត្តមាននៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉លជាន់ទី៣ ដែលផ្តល់ភាពងាយស្រួលដល់អតិថិជន ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលអាចទទួលសេវាកម្ម ដូចជា ចុះបញ្ជីរថយន្ត ផ្ទេរកម្មសិទ្ធិរថយន្ត និងប្តូរបណ្ណបើកបរយានយន្ត។

លែងជាក្តីបារម្ភរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក្នុងការស្វែងរកសេវាសារធារណ:ទៀតហើយ ដែលឥឡូវនេះ គឺនៅកៀកគេហដ្ឋាន និងសហគមន៍ រួមទាំងកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរ មករកមណ្ឌលផ្តល់សេវាសារធារណ:របស់ក្រសួងសាធារណការនិងដឹកជញ្ជូន។ អស់លោកអ្នកអាចមកផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ស្វែងរកសេវាសាធារណៈ ដូចជាការស្នើសុំចុះបញ្ជីរថយន្ត ដូចជា រថយន្តធុនតូចឬធុនស្រាល រថយន្តធុនធំឬធុនធ្ងន់ និងរថយន្តបំពាក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន។បន្ថែមពីលើនេះ លោកអ្នកអាច ប្តូរបណ្ណបើកបរយានយន្ត ក្នុងករណីហួសកាលកំណត់ជាដើម។

ក្រៅពីនោះលោកអ្នកអាចផ្ទេរកម្មសិទ្ធិរថយន្ត ដូចជា រថយន្តធុនតូចឬធុនស្រាលក្នុងរាជធានី-ខេត្ត រថយន្តធុនធំឬធុនធ្ងន់ក្នុងរាជធានី-ខេត្ត រថយន្តធុនតូចឬធុនស្រាលឆ្លងរាជធានី-ខេត្ត និងរថយន្តធុនធំឬធុនធ្ងន់ឆ្លងរាជធានី-ខេត្ត ដែលមានទាំងការផ្ទេរកម្មសិទ្ធិយានជំនិះពីរូបវន្តបុគ្គល ទៅ រូបវន្តបុគ្គល និងពីនីតិបុគ្គលឯកជន ទៅរូបវន្តបុគ្គល។

មណ្ឌលផ្តល់សេវាសាធារណៈ ក្រសួងសាធារណការនិងដឹកជញ្ជូននៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ក៏ជួយសម្រួលដល់ការកកស្ទះ ក្នុងការទទួលសេវាសាធារណៈនានារបស់ប្រជាពលរដ្ឋក្នុងបរិបទកូវីដ១៩ រួមទាំងមានភាពងាយស្រួល រហ័ស និងសុវត្ថិភាព។ ក្រៅពីមកទទួល សេវាសាធារណៈ ក្រសួងសាធារណការនិងដឹកជញ្ជូននៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល អស់លោកអ្នកក៏ទទួលអត្ថប្រយោជន៍ជាច្រើនទៀតនៅពេលមកផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ដូចជាការទិញទំនិញ នៅផ្សារទំនើបរបស់យើងខ្ញុំនៅជាន់ក្រោមរួមទាំងការទិញទំនិញពីហាងល្បីៗ ការពិសារអាហារនិងភេសជ្ជៈឆ្ងាញ់ៗនៅជាន់ទី៣ និងទស្សនាភាពយន្តល្អមើលនៅរោងភាពយន្ត Legend Premiumនៅជាន់ទី៥។ គួរបញ្ជាក់ថា ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល មានចំណតរថយន្តនិងម៉ូតូ ដែលផ្តល់ភាពងាយស្រួលដល់អតិថិជន។

សូមប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន និងអនុវត្ត៣កុំ ៣ការពារជាប្រចាំ។ ព័ត៌មានបន្ថែមមណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈ Hotline: 1275 ៕

ព័ត៌មានបន្ថែម សូមចូលទៅកាន់ភេកហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖

* https://www.facebook.com/mpwt.gov.kh
* https://www.facebook.com/gdlt.mpwt.gov.kh
* https://www.facebook.com/chipmongnoromall