(ភ្នំពេញ)៖ តើលោកអ្នកកំពុងស្វែងរកមណ្ឌលព្យាបាលកូវីដ១៩ ដែលមានគុណភាព តម្លៃសមរម្យ និងមានភាពឯកជន មែនដែរឬទេ? ដោយទទួលបានការអនុញ្ញាត ពីរាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល មណ្ឌលព្យាបាលកូវីដ ក្រវ៉ាន់ បានបើកដំណើរការយ៉ាងជោគជ័យតាំងពីពាក់កណ្តាល ខែកញ្ញា ឆ្នាំ២០២១។

ក្រវ៉ាន់ ជាមណ្ឌលព្យាបាលឯកជន សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ជូនប្រជាជនកម្ពុជា និងជនបរទេស ដែលមិនចង់សម្រាកព្យាបាលនៅផ្ទះ ឲ្យមានជម្រើសក្នុងការស្នាក់នៅ និងព្យាបាលដាច់ដោយឡែក ប្រកបដោយផាសុខភាព និងបានទទួលបានការពិនិត្យព្យាបាលជំងឺយ៉ាងដិតដល់ ពីក្រុមគ្រូពេទ្យជំនាញ 24/24ម៉ោងជាប្រចាំ។

ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយិកា របស់មណ្ឌលព្យាបាលក្រវ៉ាន់ សុទ្ធតែជាបុគ្គលិកពេទ្យ ដែលមានបទពិសោធន៍ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការថែទាំព្យាបាលអ្នកជំងឺកូវីដ ១៩ ជាមួយឱសថល្អៗ សម្រាប់ព្យាបាលជំងឺ ប្រកបដោយគុណភាពខ្ពស់គួរជាទីទុកចិត្ត។ អ្នកជំងឺ នឹងទទួលបានសេវាមើលថែទាំតាមដានព្យាបាល ជំងឺប្រចាំកាយបន្ថែម ដូចជា លើសឈាម ក្រពះ ទឺកនោមផ្អែម .ល. យ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ រួមនឹងអាហារ ៣ពេលក្នុងមួយថ្ងៃ យ៉ាងឆ្ងាញ់ពិសា។

គួរបញ្ជាក់ផងដែរថា មណ្ឌលព្យាបាលកូវីដ ក្រវ៉ាន់ គឺជាសណ្ឋាគារផ្កាយ៤ មានចំនួន៩៥ បន្ទប់ ស្អាតទំនើប មានអនាម័យខ្ពស់។ ក្នុងមណ្ឌលព្យាបាល មានបំពាក់សម្ភារៈប្រើប្រាស់ ឧបក្ខារ ពេទ្យ ដូចជា ម៉ាស៉ីនថត X-Ray ម៉ាស៉ីនចាប់ចង្វាក់បេះដូង ប្រដាប់ជំនួយអុកស៉ីសែន ពិនិត្យ ឈាម និងប្រព័ន្ធសុវត្ថិភាពអគ្គីភ័យ ក្លឹបហាត់ប្រាណ និងមានអាងហែលទឹកនៅជាន់ទី១៥ ដែលអាចឲ្យអ្នកជំងឺ ហាត់ប្រាណ និងសម្រាកលំហែរអារម្មណ៍បំបាត់ទុក្ខកង្វល់ ដោយក្តីរីករាយ។

ពេលលោកអ្នក បានសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ ក្រវ៉ាន់ ប្រៀបដូចជាបានសម្រាកលំហែរវិស្សមកាល នៅក្នងសណ្ឋាគារប្រណិត និងគយគន់ទេសភាពរាជធានីភ្នំពេញដ៏ស្រស់ស្អាត ពីលើអាកាសប្រកបដោយផាសុខភាព៕

បើលោកអ្នកវិជ្ជមានកូវីដ១៩ សូមទំនាក់ទំនងក្រវ៉ាន់ តាមរយៈ៖

* លេខទូរស័ព្ទ៖ 087 424 333 ឬ 070 228 558
* E-mail៖ [email protected]
* អញ្ជើញទៅកាន់អាសយដ្ឋានផ្ទាល់៖ អគារលេខ៥៨ ផ្លូវ២២៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
* Kravan Hotel តាមរយៈ៖ +855 70 228 558
* ផែនទីតាមរយៈតំណភ្ជាប់៖ https://goo.gl/maps/JrC6aQbWmLtSLU6w7