(ភ្នំពេញ)៖ ក្នុងនាមជាធនាគារឯកទេសមួយនៅក្នុងប្រទេសកម្ពុជា ម៉ារីថាម ភីអិលស៉ី (MSB) បានវិនិយោគក្នុងការផ្តល់ជូនសេវាកម្មឥណទានហិរញ្ញវត្ថុ ក្នុងអត្រាការ ប្រាក់សមរម្យ ជាមួយនឹងលក្ខខណ្ឌងាយៗ ធានាឱ្យមានចក្ខុវិស័យក្នុងការគាំទ្រដល់បុគ្គល និងគ្រួសារ ធនាគារឯកទេស ម៉ារីថាម និងពង្រីកសេវាកម្មហិរញ្ញវត្ថុថ្មីៗ បន្ថែមទៀត នៅក្នុងឆ្នាំ២០២២ខាងមុខនេះ ដើម្បីបំពេញតម្រូវការរបស់អតិថិជន។

ដើម្បីធានាបាននូវជោគជ័យនេះ ធនាគារឯកទេស ម៉ារីថាម បានជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពខ្ពស់ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំទាំងក្នុង និងក្រៅប្រទេស ក្នុងវិស័យធនាគារ ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ធនាគារផ្ទាល់ខ្លួនដ៏ល្អបំផុត។

ម៉ារីថាម មានការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ហើយជំហរនៅក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ គឺដើម្បីធានាថាប្រទេសកម្ពុជា នឹងឈានដល់គោលដៅរបស់ខ្លួន ដែលមានប្រាក់ចំណូលកម្រិតមធ្យមនៅឆ្នាំ២០៣០ និងមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

សូមជម្រាបថា ម៉ារីថាម ភីអិលស៉ី (MSB) បានចុះបញ្ជីនៅឆ្នាំ២០១៨ ជាមួយធនាគារជាតិនៃកម្ពុជា ជាក្រុមហ៊ុនសាធារណៈលីមីតធីតផងដែរ៕