(ភ្នំពេញ)៖ វិបត្តិកូវីដ១៩ រីករាតត្បាត បានបង្កជាការលំបាកជាច្រើន សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ ប៉ុន្ដែ វាក៏បានផ្ដល់នូវឱកាសសម្រាប់វិស័យបច្ចេកវិទ្យា អាចខិតចូលដើម្បីផ្សាភ្ជាប់ទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃ របស់ពលរដ្ឋផងដែរ។

ជាមួយគ្នានេះ ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ក៏បានចូលរួមយ៉ាងសកម្មភាព ក្នុងការបំពេញសេចក្ដីត្រូវការសម្រាប់របស់អ្នកប្រើប្រាស់ សេវាធនាគារឌីជីថល តាមរយៈ App អេស៊ីលីដា ម៉ូបាល ដែលមានមុខងារសម្បូរបែប ពិសេសការទូទាត់តាមរយៈ QR កូដ ដ៏លឿនរហ័ស និងសុវត្ថិភាពខ្ពស់។

នាពេលបច្ចុប្បន្ន អេស៊ីលីដា ម៉ូបាល កំពុងផ្សាភ្ជាប់ខ្លួនជាមួយនឹងជីវភាពរស់ប្រចាំថ្ងៃ របស់ពលរដ្ឋកាន់តែខ្លាំងឡើង ដោយចំនួនអ្នកប្រើប្រាស់ បានកើនឡើងជារៀងរាល់ថ្ងៃ។ យើងអាចមើលឃើញជាក់ស្ដែង នៅតាមហាងលក់ទំនិញ ភោជនីយដ្ឋាន ហាងកាហ្វេ និងអាជីវកម្មតូចធំៗជាច្រើនផ្សេងទៀត សុទ្ធតែបានដាក់ឲ្យមាន QR Code សម្រាប់ស្កែនក្នុងការទូទាត់ថ្លៃទំនិញ និងសេវាកម្ម ហើយអ្នកប្រើប្រាស់ក៏មានភាពងាយស្រួល និងពេញចិត្តក្នុងការប្រើប្រាស់ផងដែរ ដ្បិតថាវាចំណេញពេលវេលា និងកាត់បន្ថយនូវការប្រើប្រាស់ក្រដាសប្រាក់ ដែលជាមានមេរោគ ពិសេសមេរោគកូវីដ១៩តែម្ដង។

ក្រុមយុវវ័យបច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា បានក្លាយជាអ្នកប្រើប្រាស់ច្រើនជាងគេ លើការទូទាត់តាមប្រព័ន្ធឌីជីថលនេះ ក្នុងនោះ ពួកគេបានលើកឡើងថា ការប្រើប្រាស់អេស៊ីលីដាម៉ូបាលដើម្បីទូទាត់ វាពិតជាមានភាពងាយស្រួលលឿនរហ័ស និងស័ក្ដិសមសម្រាប់ការប្រើប្រាស់ លើការទូទាត់នៅក្នុងយុគ្គសម័យបច្ចេកវិទ្យា។

មិនមែនតែក្រុមយុវវ័យទេ ដែលកំពុងនិយមប្រើប្រាស់ អេស៊ីលីដា ម៉ូបាល ពាណិជ្ជករ អាជីវករ មន្ត្រីរាជការ និងអ្នកធ្វើការតាមបណ្ដាក្រុមហ៊ុននានា ក៏កំពុងនិយមប្រើប្រាស់ អេស៊ីលីដាម៉ូបាល ដើម្បីទិញទំនិញ ការទូទាត់នានា ពិសេសគឺការទូទាត់ថ្លៃទឹកភ្លើង បង់ពន្ធ និងសេវាផ្សេងៗជាច្រើនទៀតផងដែរ។

ការប្រើប្រាស់អេស៊ីលីដាម៉ូបាល ដើម្បីទូទាត់ គឺមានសុវត្ថិភាព និងទំនុកចិត្តខ្ពស់ ព្រមទាំងចំណេញពេលវេលាផងដែរ។
ប្រសិនបើលោកអ្នកចង់ប្រើប្រាស់ អេស៊ីលីដាម៉ូបាល លោកអាចអាចបើកគណនី ទាំងប្រាក់រៀល ទាំងប្រាក់ដុល្លារ ដោយគ្រាន់តែដោនឡូត អេស៊ីលីដាម៉ូបាល នៅលើទូរសព្ទដៃរបស់លោកអ្នក និងធ្វើការចុះឈ្មោះដើម្បីប្រើប្រាស់ គឺជាការស្រេច។ លោកអ្នកអាចស្វែងរក និងទាញយក (Download) អេស៊ីលីដាម៉ូបាល តាមរយៈ App Store, Play Store និង App Gallery ។

ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ [email protected]