(ភ្នំពេញ)៖ បន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈ ទូរស័ព្ទ Nokia ដែលជាម៉ាកទូរស័ព្ទធ្លាប់ល្បីល្បាញនៅកម្ពុជានោះ បានវិលត្រឡប់មកវិញហើយជាមួយកំពូលស្មាតហ្វូន «Nokia G20» មានកម្លាំងថ្មកាន់បានយូររហូតដល់ទៅ៣ថ្ងៃ និងមានរូបរាងដ៏ប្រណិតផងដែរ។

ទូរស័ព្ទ Nokia គឺជាប្រភេទទូរស័ព្ទដែលមានភាពល្បីល្បាញយ៉ាងខ្លាំងលើទីផ្សារកម្ពុជាកាលពីទសវត្សរ៍មុននេះ។ តែក៏ត្រូវបានបាត់មុខពីទីផ្សារកម្ពុជាអស់មួយរយៈ បន្ទាប់ពីប្រភេទទូរស័ព្ទស្មាតហ្វូនបានចូលមកដល់។

ការវិលមកវិញជាមួយ Nokia G20 បានផ្សារភ្ជាប់ជាមួយពាក្យស្លោកចំនួន៣ គឺ៖ «ស្រលាញ់វា Love it»៖ អ្នកអាចធ្វើអ្វីៗដែលអ្នកស្រលាញ់បានយ៉ាងយូរជាមួយនិងថាមពលថ្មរហូតដល់៣ថ្ងៃ, «ជឿជាក់វា Trust it»៖ ដោយមានការធ្វើបច្ចុន្នប្បភាពរហូតដល់៣ឆ្នាំ និងផ្ទុកព័តមាននៅប្រទេសហ្វាំងឡង់ និង «រក្សាវា Keep it»៖ អាចប្រើប្រាស់បានយូរជាមួយគុណភាពដ៏ប្រណិត ហើយអាចទទួលបានការធានាធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការរហូតដល់២ឆ្នាំ។

ក្រុមហ៊ុន HMD Global បានប្រកាសថា ទូរស័ព្ទ Nokia G20 ស៊េរីថ្មីនេះ មានថ្មកាន់បានយូរជាងគេនៅក្នុងចំណោមទូរស័ព្ទ Nokia ស៊េរីទំនើបទាំងអស់។ ទូរស័ព្ទនេះ មានកាមេរ៉ាក្រោយ ៤គ្រាប់ មានសម្ថភាពថតបានច្បាស់ល្អជាមួយនិងទំហំកាមេរ៉ា៤៨ មេហ្គាភិចសាល អេក្រង់ធំច្បាស់ល្អ ហើយអាចថតវីឌីអូរ បានច្បាស់ជាមួយប្រព័ន្ធសំលេង OZO Audio។

លោក Stephen Taylor ប្រធានផ្នែកទីផ្សារ របស់ក្រហ៊ុន HMD Global (https://www.hmdglobal.com/) បានមានប្រសាសន៍ថា «អ្នកអាចទុកចិត្តទូរស័ព្ទ Nokia បានជាមួយប្រព័ន្ធការពារសុវត្ថិភាពខ្ពស់ ហើយអ្នកអាចប្រើប្រាស់បានយូរជាមួយការសន្យាពិសេសរបស់ android និងថាមពលថ្មរបស់ Nokia។ អ្វីដែលយើងបានចម្រាញ់សម្រាប់ Nokia G20 គឺជាទូរស័ព្ទអាចទុកចិត្តបានជាមួយថ្មកាន់បាន៣ថ្ងៃ គឺមានន័យថា អ្នកមិនចាំបាច់កាន់ខ្សែសាកថ្មជាប់ខ្លួនរហូតនោះទេ»

លោក Stephen Taylor បានលើកឡើងថា នឹងមានភាពស្រស់បំព្រង រីករាយ អនុស្សារីយ៍ល្អៗ នៅពេលមាន Nokia G20 នៅក្នុងដៃ ដោយសារតែ Nokia G20 មានកាមេរ៉ាក្រោយ៤ គ្រាប់ទំហំ ៤៨មេហ្គាភិចសេល មានអង្គចងចាំធំដល់ទៅ ១២៨GB អេក្រង់ធំភ្លឺច្បាស់ទំហំ ៦.៥អីញ មាន macro lenses មានកម្មវិធីថតពេលយប់បានច្បាស់ និងកម្មវិធីថតព្រៀលៗខាងក្រោយ night and portrait modes ទៅតាមការចង់បានរបស់អ្នក។ ជាមួយបច្ចេកវិជ្ជាទំនើបរបស់ OZO Audio និង surround sound ធ្វើអាយសម្លេងវិឌីអូរ ដែលអ្នកបានថតរឹតតែអស្ចារ្យ។

បន្ថែមពីលើនោះ ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធប្រតិបត្តិការដែលអ្នកអាចទុកចិត្តបាន។ Nokia G20 ត្រូវបានគាំទ្រដោយការសន្យារបស់ប្រព័ន្ធប្រតិបត្តិការ Android ដែលមាននៅលើទូរស័ព្ទទំនើបរបស់ Nokia ជាមួយការធ្វើបច្ចុប្បន្នភាពប្រចាំខែរហូតដល់ ៣ឆ្នាំ ដើម្បធ្វើយ៉ាងណារក្សាទិន្នន័យរបស់អ្នកមានសុវត្ថិភាពខ្ពស់ ហើយអាចធ្វើបចុប្បន្នភាពប្រព័ន្ឋប្រតិបត្តិការ២ឆ្នាំ។

ជាមួយគ្នានេះ Nokia G20 មានប្រព័ន្ធប្រតិបត្តិការចុងក្រោយបង្អស់ចេញពីប្រអប់ស្រាប់។ អ្នកប្រើប្រាស់ អាចដោះសោរដោយស្កេនផ្ទៃមុខ រីដោយស្កេនចង្អុលដៃនៅគែមទូរស័ព្ទក៏បាន។ រូបរាងការប្រណិត រចនាបទតាមបែបអឺរ៉ុប មិនឆ្លកពណ៌ ប្រើប្រាស់បានយូរ ហើយមានតម្លៃត្រឹមតែ ១៩៣ដុល្លាប៉ុណ្ណោះ។ Nokia G20 មានលក់នៅកម្ពុជាចាប់ពីថ្ងៃនេះតទៅ។

សូមបញ្ជាក់ថា HMD Global មានទីស្នាក់ការកណ្តាលនៅទីក្រុង Espoo ប្រទេសហ្វាំងឡង់។ ក្រុមហ៊ុន HMD Global Oy គឺជាទឹកដីកំណើតរបស់ទូរស័ព្ទ Nokia។ ក្រុមហ៊ុន HMD ផលិត និងលក់នូវទូរស័ព្ទជាច្រើនប្រភេទមានទាំងធម្មតា និងស្មាតហ្វូន តម្រូវទៅដល់ទីផ្សារច្រើនប្រភេទជាមួយតម្លៃដ៏សមរម្យ។ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះការច្នៃប្រឌិត និងគុណភាព ក្រុមហ៊ុន HMD មានមោទនភាពទទួលបាននូវអាជ្ញាបណ្ណផ្តាច់មុខចំពោះការផលិតទូរស័ព្ទ និងថេប្លេតម៉ាក Nokia។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.hmdglobal.com (http://www.hmdglobal.com/)៕