(ភ្នំពេញ)៖ ស្របពេលដែលផ្សារទំនើប ជីប ម៉ុង សែនសុខ នឹងសម្ពោធជាផ្លូវការក្នុងពេលឆាប់ៗនេះ ហាងមាន់បំពងដ៏ល្បី Louisiana Famous Fried Chicken ដែលមានដើមកំណើត នៅសហរដ្ឋអាមេរិច ដែលល្បីល្បាញតាំងពីឆ្នាំ១៩៧៦ នឹងមានវត្តមាននៅក្នុងផ្សារទំនើប ជីប ម៉ុង សែនសុខ ក្នុងពេលឆាប់ៗនេះ ដើម្បីបំពេញតម្រូវការអតិថិជនដែលចូលចិត្តពិសារមាន់បំពង។

តោះមកដឹងពីមុខម្ហូប និងភេសជ្ជៈអ្វីខ្លះដែល Louisiana Famous Fried Chicken មាន! ក្រៅពីមាន់បំពង Louisiana Famous Fried Chicken ក៏មានមុខម្ហូបឆ្ងាញ់ៗផ្សេងទៀត ដូចជា burgers, wings, pastas, taco, wrap, quesadillas, seafood, orange/Teriyaki chicken bite, garlic shrimp fried rice, chicken salad រួមទាំងភេសជ្ជៈផ្សេងៗ។

បច្ចុប្បន្នហាងមាន់បំពងដ៏ល្បីពីអាមេរិច Louisiana ក្រៅពីមានវត្តមានហាងជាច្រើននៅសហរដ្ឋអាមេរិច ក៏មានវត្តមាននៅតាមបណ្តាប្រទេសមួយចំនួនដូចជា វៀតណាម ឥណ្ឌា កម្ពុជា និងប្រទេសផ្សេងទៀត។

សម្រាប់សាខានៅប្រទេសកម្ពុជា បើចង់ញ៉ាំមាន់បំពង កុំភ្លេច Louisiana Famous Fried Chicken ដែលសាខាទី១ នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ជាន់ទី៣ដែលកំពុងដំណើរការបច្ចុប្បន្ននេះ ហើយកំពុងពង្រីកខ្លួនសាខាទី២ នៅផ្សារទំនើប ជីប ម៉ុង សែនសុខ នៅជាន់ផ្ទាល់ដីឆាប់ៗនេះ។

ថ្ងៃអនាគត ហាងមាន់បំពង Louisiana Famous Fried Chicken នឹងពង្រីកខ្លួនសាខាជាច្រើននៅរាជធានីភ្នំពេញ ដែលងាយស្រួលសំរាប់អតិថិជន រួមទាំងមានសេវាកម្មដឹកជញ្ជូនដល់គេហដ្ឋាន។ សំរាប់ឆ្នាំខាងមុខ ហាងមាន់បំពងLouisiana នឹងបើកសាខាបន្ថែមនៅក្រុងព្រះសីហនុ និងខេត្តសៀមរាប។

សូមបញ្ជាក់ថា វត្តមានផ្សារទំនើប ជីប ម៉ុង សែនសុខ ដែលស្ថិតនៅតំបន់សក្តានុពលសែនសុខ នឹងសម្ពោធជាផ្លូវការណ៍ក្នុងពេលឆាប់ៗ ដែលប្រមូលផ្តុំ ដោយហាងនិងភោជនីយដ្ឋាន ដែលបំរើជូន មុខម្ហូបនិងភេសជ្ជៈថ្មីៗ និងរសជាតិឆ្ងាញ់ពិសារដែលជាតម្រូវការសំរាប់ប្រជាពលរដ្ឋកម្ពុជា។

ផ្សារទំនើប ជីប ម៉ុង សែនសុខ ផ្តល់ជម្រើសជាច្រើនសំរាប់ប្រជាពលរដ្ឋកម្ពុជាដែលនិយមរសជាតិមុខម្ហូបផ្សេងៗគ្នា ដែលក្នុងនោះរួមមានម្ហូបអាស៊ីដូចជា ម្ហូបខ្មែរ ចិន កូរ៉េ រួមទាំងម្ហូបអឺរ៉ុប និងអាមេរិច ជាដើម។

សម្រាប់ព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចូលទៅកាន់ទំព័រ Facebook៖

https://www.facebook.com/lffccambodia.kh

https://www.facebook.com/chipmongsensok/

https://www.facebook.com/chipmongnoromall