(ភ្នំពេញ)៖ ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា, សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ជាសាលាឯកជនមួយ ដែលកំពុងមានមុខងារយ៉ាងសំខាន់ក្នុងការ ចូលរួមលើកកម្ពស់ និងពង្រឹងគុណភាពអប់រំនៅកម្ពុជា ដើម្បីធ្វើការតម្រង់ទិសក្មេងៗ និងយុវជនជំនាន់ក្រោយឱ្យក្លាយជាអ្នកដឹកនាំនាពេលអនាគត របស់ប្រទេសកម្ពុជា។

សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ទទួលបានការផ្តល់អាជ្ញាប័ណ្ណ ដើម្បីផ្តល់កម្មវិធីសិក្សាអន្តរជាតិកម្រិតមត្តេយ្យសិក្សា (IEYC) និងកម្មវិធីសិក្សាអន្តរជាតិកម្រិតបឋមសិក្សា (IPC) ហើយត្រូវបានទទួលស្គាល់ដោយ Cambridge ផងដែរ។ សាលាក៏ផ្តល់ជូននូវកម្មវិធីសិក្សាជាតិកម្ពុជា ដែលជាផ្នែកមួយនៃរចនាសម្ព័ន្ធវិញ្ញាបនប័ត្រពីរអនុញ្ញាត ឱ្យសិស្សានុសិស្សដែលបញ្ចប់ការសិក្សានៅអនុវិទ្យាល័យ មានឱកាសទទួលបានសញ្ញាបត្រមធ្យមសិក្សាពីរ ដែលជាវិថីសិក្សាដ៏ល្អនៃថ្នាក់ឧត្តមសិក្សាសម្រាប់ទាំង ថ្នាក់ជាតិ និងអន្តរជាតិ។

កម្មវិធីសិក្សាត្រូវបានផ្តល់ ជូនដោយគ្រូដែលមានបទពិសោធន៍ខ្ពស់ជាមួយនឹងបទពិសោធន៍បង្រៀនក្នុងស្រុក និងការបង្រៀនបែបអន្តរជាតិជាច្រើនឆ្នាំ។ គ្រូបង្រៀនដែល ជា ជនបរទេសជនជាតិដើម ដែលមកពីសហគមន៍និយាយភាសាអង់គ្លេសចម្រុះជុំវិញពិភពលោក ហើយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការអប់រំបែបអន្តរជាតិ។

ដើម្បីបន្ថែមការទទួលស្គាល់ជាសកលរបស់ Harrods សាលាក៏មានមោទនភាព ចំពោះសមាជិកភាពរបស់ខ្លួន ចំពោះក្រុមប្រឹក្សាសាលាអន្តរជាតិ (CIS) ហើយកំពុងរៀបចំ យ៉ាងពេញលេញសម្រាប់ការទទួលស្គាល់ ក្រុមប្រឹក្សាសាលាអន្តរជាតិ (CIS)។ សាខារបស់ Harrods ត្រូវបានរចនាឡើងដើម្បីបង្កើន និងគាំទ្រដល់ការបង្រៀន និងការសិក្សារៀនសូត្រ។ សាខានីមួយៗ ផ្តល់ជូននូវគ្រឿងបរិក្ខារទំនើប ដែលធានាថាសិស្សានុសិស្សអាចរីករាយ និងចូលរួមក្នុងជីវិតសិក្សាបានយ៉ាងពេញលេញ។

លើកឡើងនៅក្នុងសន្នីសីទសារព័ត៌មាននាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ លោកស្រី Phillipa Barson នាយិកាសាលាសាលា ហ៊ែរ៉ុដស៍ អន្តរជាតិ បានឱ្យដឹងថា សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ បានបង្កើតឡើងក្នុងឆ្នាំ២០១៤ នឹងត្រូវបានគេស្គាល់ថាជាគ្រឹះស្ថានអប់រំឈានមុខគេមួយនៅក្នុងរាជធានីភ្នំពេញ ដែលផ្តល់ជូននូវការអបរំប្រកបដោយ គុណភាពខ្ពស់ សម្រាប់សិស្សានុសិស្សជាតិ និងអន្តរជាតិ។

លោកស្រី Phillipa Barson បានបន្ថែមថា ពិភពលោកបានផ្លាស់ប្តូរច្រើន ប៉ុន្តែរឿងមួយដែលមិនផ្លាស់ប្តូរនោះ គឺការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការចែករំលែក ការអប់រំស្តង់ដារអន្តរជាតិ ឱ្យកាន់តែខិតទៅជិតគោលដៅរបស់សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ បន្តិចម្តងៗ ដើម្បីផ្តល់នូវការអប់រំអន្តរជាតិប្រកបដោយគុណភាព តម្លៃសមរម្យ ដើម្បីគាំទ្រដល់ ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា និងបំផុសគំនិតមនុស្សជំនាន់ក្រោយ។

សាលាក៏ទទួលបានការទទួលស្គាល់សម្រាប់ការកែលម្អ និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់របស់ខ្លួន ដោយលោកស្រី បានបញ្ជាក់ថា Harrods គឺជាជម្រើសដ៏ត្រឹមត្រូវសម្រាប់ មាតាបិតា និងសិស្សានុសិស្ស។ គ្រប់គ្រួសារទាំងអស់ពិតជាមានមោទនភាព ដែលអាចក្លាយជាផ្នែកមួយនៃសហគមន៍ ប្រកបដោយថាមពលរបស់សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ។

សូមបញ្ជាក់ថា សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ នៅតែបន្តការចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សា២០២១-២០២២ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ការិយាល័យ ចុះឈ្មោះ និងផ្តល់ព័ត៌មានមានដូចជា៖ សាខាទី១ (បឋមសិក្សា)៖ 023 973 999, 077 296 688, សាខាទី២ (អូឡាំពិក)៖ 023 936 999, 010 296 688, សាខាទី៣ (មត្តេយ្យសិក្សា)៖ 023 974 999, 061 296 688, សាខាទី៤ (មធ្យមសិក្សា)៖ 023 973 999, 077 296 688 ៕