(ភ្នំពេញ)៖ នៅពេលយប់ យើងតែងឃើញផ្កាយមួយនៅជិតព្រះចន្ទ ដែលមានពន្លឺភ្លឺជាងគេ តើអ្នកដឹងទេថាផ្កាយ ឬភពមានឈ្មោះអ្វី?

វាគឺជាភពសុក្រ (Venus) គឺជាអង្គដែលភ្លឺបំផុតមួយនៅលើមេឃពេលយប់ ហើយក៏ជាភពដែលភ្លឺបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យ

ភពសុក្រមានពន្លឺខ្លាំងដោយសារតែពពកក្រាស់របស់វាចាំងជាមួយពន្លឺព្រះអាទិត្យ ហើយផ្លាតចេញទៅរកបរិយាកាសវិញ។ ម្យ៉ាងទៀតដោយសារតែវាជាភពដែលនៅជិតផែនដីបំផុតផង ទើបមនុស្សនៅលើភពផែនដីមើលទៅភពនេះមានពន្លឺខ្លាំង។

ជារឿយៗ ភពសុក្រត្រូវបានគេមើលឃើញក្នុងរយៈពេលពីរបីម៉ោងបន្ទាប់ពីថ្ងៃលិច ឬពីរបីម៉ោងមុនពេលថ្ងៃរះ ហើយក៏ជាប់ឈ្មោះជាភពភ្លឺបំផុតនៅលើមេឃបន្ទាប់ពីព្រះចន្ទ៕