(ភ្នំពេញ)៖ បច្ចុប្បន្ននេះ ការទិញទំនិញតាមអនឡាញ កាន់តែពេញនិយមនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ ដោយសារមិនចាំបាច់ដើរផ្សាររើសទំនិញ ទោះអង្គុយធ្វើការ ឬនៅផ្ទះក៏អាចទិញទំនិញដែលខ្លួនត្រូវការបាន។

banner

ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈម ទំនិញខ្លះដែលបានបញ្ជាទិញតាមអនឡាញ គ្មានគុណភាព ឬបាត់បង់ជាដើម ដែលធ្វើឱ្យអតិថិជនបាត់បង់ទំនុកចិត្ត។

ដោយមើលឃើញពីបញ្ហានេះ ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជមានដ៏ល្បីមួយ នៅក្នុងប្រទេសកម្ពុជា បង្កើតសេវាកម្មថ្មីទៀត គឺផ្សារអនឡាញដែលមានឈ្មោះថា អេស៊ីលី អ៉ីសប។ ជាមួយអេស៊ីលីដា អ៉ីសប ការទិញទំនិញ គ្រប់ប្រភេទតាមអនឡាញ របស់លោកអ្នក នឹងកាន់តែងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់ ដោយអេស៊ីលីដា អ៉ីសប បានសហការជាមួយហាងទំនិញ ដែលមានលក់ទំនិញ១ម៉ឺន២ពាន់ប្រភេទ ហើយសុទ្ធតែជាហាងដែលលក់នូវទំនិញមានគុណភាពខ្ពស់ ព្រមជាមួយនឹងការទូទាត់ប្រាក់ ដែលមានភាពងាយស្រួល និងរហ័ស។

តាមលោក អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីដា បានលើកឡើងថា ការបង្កើត អេស៊ីលីដា អ៉ីសប គឺឆ្លើយតបនឹងបរិបទនៃការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា និងសេដ្ឋកិច្ចសកល ក៏ដូចជាការជំរុញការលក់ដូរផលិតផលក្នុងស្រុក ។

មានអេស៊ីលីដាអ៉ីសប លោកអ្នកលែងពិបាក ដើរផ្សារ ឬឆែកក្នុងបណ្តាញសង្គម ឬប្រើ App ផ្សេងគ្នាច្រើន ដើម្បីទិញទំនិញតាមអនឡាញទៀតហើយ។ សម្រាប់ អេស៊ីលីអ៉ីសប គឺមាននៅក្នុង App អេស៊ីលីដាម៉ូបាល។

សម្រាប់អ្នកមិនទាន់មាន អេស៊ីលីដា ម៉ូបាល សូមទាញយក (Download) អេស៊ីលីដា ម៉ូបាល តាមរយៈ App Store, Play Store ដើម្បីអាចទំនិញគ្រប់ប្រភេទតាមតម្រូវការ ព្រមទាំងទទួលបានសេវាដ៏លឿនរហ័ស និងទំនុកចិត្តខ្ពស់៕

Link to download ACLEDA E-Shop's materials for media (excluding press release): https://www.acledabank.com.kh/assets/ACLEDA_E-Shop.rar