(សៀមរាប)៖ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរាកំពុងដំណើរការជួសជុលដំបូលបង្ហូរទឹកខាងត្បូងរបស់ប្រាសាទនាគព័ន្ធដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។

ការជួសជុលដែលចាប់ដំណើរការពីដើមខែតុលា ឆ្នាំ២០២១ មកនោះ បានផ្ដោតទៅលើការងារសំខាន់ៗមួយចំនួន ដូចជា ធ្វើការពង្រឹងគ្រឹះ និងពង្រឹងរចនាសម្ពន្ធពាក់ព័ន្ធដទៃទៀត រួមមាន ជណ្ដើរស្រះខាងត្បូង កម្រាលថ្មខាងលើសងខាង ព្រមទាំងរៀបផ្គុំដំបូលឡើងវិញ។

រហូតមកដល់ពេលនេះ ការងារជួសជុលសម្រេចបានជាង២៥ភាគរយហើយ។ ចំពោះការងារដែលនៅសេសសល់គ្រោងនឹងបញ្ចប់នាចុងខែមីនា ឆ្នាំ២០២២ ខាងមុខ៕