(ភ្នំពេញ)៖ ការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសព្រឹត្តិការណ៍២០កុម្ភៈ បានធ្វើឲ្យទីផ្សារលក់ខុនដូនៅកម្ពុជា ធ្លាក់ចុះយ៉ាងខ្លាំង។ ទោះជាយ៉ាងនេះក្តី អ្នកអភិវឌ្ឍន៍ក្នុងវិស័យនេះបង្ហាញសុទិដ្ឋិនិយមថា ទីផ្សារខុនដូនៅកម្ពុជា នឹងងើបឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។

លោក អាន ម៉េងគាន់ ប្រធានផ្នែកលក់របស់ខុនដូ រៀលហូប (Real Hope Condo) បានលើកឡើងថា បើទោះបីជាការរាតត្បាតនៃជំងឺកូវីដ១៩ អូសបន្លាយពេលក៏ដោយ ប៉ុន្តែមួយរយៈពេលខ្លីចុងក្រោយនេះទីផ្សារខុនដូបានងើបឡើងវិញ ដែលធ្វើឱ្យការលក់មានដំណើរការល្អ។

លោកបន្តថា ការងើបឡើងវិញនេះ ដោយសារកម្ពុជា សម្រេចបានការចាក់វ៉ាក់សាំងដល់ប្រជាជនបានស្ទើរ១០០% ការបើកប្រទេសឡើងវិញ និងការបើកចំហរទទួលភ្ញៀវទេសចរដែលនឹងធ្វើឱ្យវិស័យផ្សេងៗដំណើរការល្អ។ ព្រមជាមួយគ្នានេះ នឹងធ្វើឱ្យតម្រូវការខុនដូកើនឡើងវិញ នៅពេលការបើកប្រទេសមានអ្នកវិនិយោគចូលមកវិញ។

លោកបន្តថា ក្រៅពីជនបរទេស ពលរដ្ឋខ្មែរក៏ចាប់ផ្តើមចូលចិត្តរស់នៅក្នុងខុនដូផងដែរ ដោយសារមានសុវត្ថិភាព និងមានទីតាំងស្ថិតនៅក្នុងក្រុង មានភាពងាយស្រួលក្នុងការទៅបំពេញការងារ។ ជាក់ស្តែងដូចជាអគារ Real Hope Condo គឺមានទីតាំងស្ថិតនៅកណ្តាលក្រុង ដែលស័ក្តិសមសម្រាប់អ្នករស់នៅ និងធ្វើការក្នុងក្រុង។

ស្ថិតនៅលើផ្លូវលេខ៩៥ ក្នុងសង្កាត់បឹងត្របែក ខណ្ឌបឹងកេងកង ក្បែរស្តុបបូកគោ Real Hope Condo មានចំនួន២៧ជាន់ និង២៣១បន្ទប់។ អាគារខុនដូនេះ បានចាប់ផ្តើមដំណើរការសាងសង់កាលពីឆ្នាំ២០១៨ ដែលមកទល់បច្ចុប្បន្ននេះ សម្រេចការសាងសង់បាន៨៥% ហើយ។ អគារនេះ គឺជាអគារប្រណិត ក្នុងនោះជាន់ទី១ ដល់ជាន់ទី៥ គឺជាការិយាល័យ និងចំណតឡានអូតូ, ជាន់ទី៦ ដល់ជាន់ទី២៦ គឺជាបន្ទប់រស់នៅការិយាល័យ និងជាន់ទី២៧ ជាកន្លែងស្កាយបារ ស្ទីមសូណា អាហារដ្ឋាន អាងហែលទឹក កន្លែងហាត់ប្រាណ។

ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន Real Hope Condo បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ជាមួយធនាគារ Shinhan (ស៉ីនហាន់) នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ និងចុះ MOU ជាមួយស្ថាប័នហិរញ្ញវត្ថុចំនួន៤ទៀតជាបន្តបន្ទាប់ ដើម្បីផ្តល់ជម្រើសនៃបង់លោះដល់អតិថិជន និងអត្រាការប្រាក់ទាប៕