(ប៊ែកឡាំង)៖ អាល្លឹម៉ង់ បានប្រកាសពីការកាត់បន្ថយអ្នកចូលរួមទស្សនាក្នុងកីឡដ្ឋានមកនៅត្រឹមតែជាង ៥០%វិញ ពោលគឺចំនួន ១៥០០០នាក់ប៉ុណ្ណោះ ក្រោយពេលប្រទេសនៅតំបន់អឺរ៉ុបមួយនេះ ដើម្បីបង្ការជំងឺកូវីដ-១៩។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១ នេះថា ការប្រកួតរវាងក្រុម Manchester City និង RB Leipzig រួមទាំង Bayern Munich ប៉ះ FC Barcelona នាសប្តាហ៍ក្រោយនៅ UEFA Champions League នោះ ធ្វើនៅប្រទេសអាល្លឺម៉ង់ គឺត្រូវធ្វើឡើងដោយគ្មានអ្នកគាំទ្រចូលរួមតែម្តង ដើម្បីកាត់បន្ថយនៃការចម្លង COVID-19 ជាពិសេសប្រភេទចុងក្រោយ Omicron។

អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងទីប្រឹក្សាជាន់ខ្ពស់របស់លោកស្រី គឺលោក Olaf Scholz ក៏បានឯកភាពគ្នាក្នុងដាក់រដ្ឋចំនួន ១៦ទីតាំងជាកន្លែងហាមឃាត់ទៀតផងចាប់ពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

លើសពីនេះទៀត ក្រុមអាជ្ញាធរក៏បានហាមប្រាមប្រជាពលរដ្ឋ និងអ្នកគាំទ្រចូលទស្សនាកីឡាទាំងក្នុង និងក្រៅសាលថែមទៀតផង ក្នុងន័យកាត់បន្ថយការចម្លងជំងឺដ៏ពេញនិយមមួយនេះ ក្រោយពេលគ្រប់ទីលានប្រកួតទាំងអស់ អនុញ្ញាតឲ្យមានអ្នកគាំទ្រចូលទស្សនាពេញកីឡដ្ឋានឡើងវិញនារដូវកាលនេះ បន្ទាប់ពីរឹតត្បិតជាថ្មី៕