(ភ្នំពេញ)៖ អស់រយៈពេលជាច្រើនខែ វិស័យជាច្រើនត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារវិបត្តិកង្វះខាតបន្ទះឈីប (semiconductor crisis)។ Semiconductors គឺជាបន្ទះសៀគ្វីអេឡិចត្រូនិចតូចៗ ដែលមិនអាចខ្វះបាន នៅក្នុងប្រព័ន្ធអេឡិចត្រូនិចទំនើបណាមួយទេ។ មិនថាការផលិតរថយន្ត ឬសូម្បីតែកុំព្យូទ័រ ក៏ដោយឧបករណ៍អេឡិចត្រូនិក មានសារៈសំខាន់ណាស់ ក្នុងការអនុញ្ញាតឲ្យព័ត៌មាន ត្រូវបានបញ្ជូនទៅកាន់ម៉ាស៊ីន វាប្រៀបដូចជាខួរក្បាលអេឡិចត្រូនិច។ ប៉ុន្តែឥឡូវនេះ វិបត្តិ semiconductors មានភាពធូរស្រាលបន្តិចហើយ ដែលធ្វើឲ្យឧស្សាហកម្មរថយន្តជាច្រើន ស្ទើរតែអាចត្រលប់ ទៅស្ថានភាពធម្មតាវិញហើយ។

វាក៏រួមបញ្ចូលទាំងក្រុមហ៊ុន MG Cambodia ផងដែរ ដែលបានចាប់ផ្តើមនាំចូល និងផ្គត់ផ្គង់រថយន្តថ្មី ដល់អតិថិជនរបស់ពួកគេ នៅក្នុងខែធ្នូនេះ បន្ទាប់ពីវិបត្តិ គ្រឿងអេឡិចត្រូនិក បានធូរស្រាលមកវិញខ្លះ។ MG Cambodia បានកត់ត្រាថា ការលក់រថយន្ត MG បានចំនួនជិត៨០គ្រឿង ហើយក្នុងឆ្នាំ២០២១នេះ បើរាប់ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

តម្រូវការខ្លាំងសម្រាប់ជួរម៉ូដែលទាំងអស់របស់ MG ដូចជា៖ MG ZS, MG6, MG RX5, MG HS និង MG RX8។ រថយន្ត MG ត្រូវបានផ្តល់ជូននូវតម្លៃយ៉ាងសមរម្យ ជាមួយនឹងលក្ខណៈពិសេសល្អទំនើប និងភាពធំទូលាយសម្រាប់ម្ចាស់រថយន្ត ដែលធ្វើឲ្យរថយន្ត MG ក្លាយជាជម្រើសរថយន្តដ៏ល្អ សម្រាប់គ្រួសារកម្ពុជានាពេលបច្ចុប្បន្ននេះ។

ទោះជាយ៉ាងណាក៏ដោយ កង្វះខាតបន្ទះឈីបដ៏ធ្ងន់ធ្ងរនេះ ត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅចុងឆ្នាំនេះ ហើយនាំឲ្យការផលិតត្រឡប់ ទៅធម្មតាវិញឆាប់ៗនេះ។ អ្នកជំនាញទាំងអស់កំពុងព្យាយាមអស់ពីសមត្ថភាព ដើម្បីប្រមូលធនធានសកល ដើម្បីបង្កើនល្បឿនផលិតកម្មឡើងវិញ ដើម្បីបំពេញតម្រូវការអតិថិជន ក្នុងអំឡុងឆ្នាំថ្មីនេះ។ សម្រាប់ដំណឹងល្អនេះដែរ MG Cambodia នឹងបំបែកកំណត់ត្រាលក់ចំនួន១០០០គ្រឿង នាឆ្នាំ២០២១ ជាមួយនឹងរថយន្តកំពូលៗរបស់ពួកគេ។

លោក ពុំ សូរិយា នាយកគ្រប់គ្រងក្រុមហ៊ុន TF Motors Cambodia ដែលជាក្រុមហ៊ុនធំ នាំចូលរថយន្ត MG ផ្តាច់មុខនៅកម្ពុជា បានថ្លែងថា «យើងប្តេជ្ញាធានាឲ្យបាន នូវស្តុកថ្មី ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ ព្រមទាំងប្រគល់ជូន ដល់អតិថិជនរបស់យើងឆាប់ៗ ហើយក៏សូមអរគុណ ដល់អតិថិជនទាំងអស់ សម្រាប់ការគាំទ្រ រថយន្ត MG និងការរង់ចាំរថយន្តរហូតមកដល់ពេលនេះ។ យើងខ្ញុំសង្ឃឹមថា បញ្ហាកង្វះខាតឈីបនឹងត្រលប់មកធម្មតាវិញ ក្នុងពេលឆាប់ៗនេះ ហើយយើងក៏អាចនឹងបំពេញតម្រូវការ ជូនអតិថិជនរបស់យើងទាន់ពេលផងដែរ»