(ម៉ាឌ្រីដ)៖ ក្លិបអេស្ប៉ាញ Real Madrid នៅតែអង្គុយរង់ចាំការឆ្លើយតបពីសំណាក់ក្លិប Paris Saint-Germain របស់បារាំងចំពោះខ្សែប្រយុទ្ធឆ្នើម Kylian Mbappe ក្នុងការនាំយកមកលេងនៅ La Liga បន្ទាប់ពីសំណើដេញថ្លៃប្រមាណ ២០០លានអឺរ៉ូ ហើយត្រូវបាន PSG បដិសេធកាលទីផ្សារដោះដូររដូវក្តៅមុន។ នេះបើយោងតាមប្រភពពី Marca ចេញផ្សាយនាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១។
ចាប់តាំងពីឆ្នាំ២០១៧ ខ្សែប្រយុទ្ធវ័យក្មេង Mbappe បានក្លាយជាគោលដៅយ៉ាងសំខាន់របស់ Real Madrid ដែលកីឡាកររូបនេះបានទទួលកិច្ចសន្យាផ្ទេរពីក្លិប AS Monaco ទៅកាន់ PSG ប៉ុន្តែការតាមប្រម៉ាញ់នាំយកពីសំណាក់ក្លិបជើងឯក La Liga តែងទទួលបានការបដិសេធជានិច្ច។
បុរសវ័យ ២២ឆ្នាំសញ្ជាតិបារាំង Mbappe អាចត្រូវមានការផ្ទេរចេញដោយមិនមានតម្លៃណាមួយ នៅពេលផុតកិច្ចសន្យាជាមួយក្លិប PSG នៅថ្ងៃទី៣០ ខែមិថុនាខាងមុខ ដែលអាចទៅចូលរួមជាមួយ Real Madrid នៅអំឡុងខែកក្កដានៃលីគ La Liga Santander ហើយការចាប់អារម្មណ៍លើ Mbappe អាចធ្វើឲ្យក្លិបជើងឯក Ligue 1 នឹងមានការផ្លាស់ប្តូរណាមួយចំពោះកីឡាករពួកគេ៕