(សាលវ៉ាឌ័រ)៖ ក្លិបបាល់ទាត់ Atletico Mineiro បានលើកពានរង្វាន់ Brazilian-Serie A របស់ប្រេស៊ីលជាលើកដំបូងរបស់ពួកគេ ក្នុងរយៈពេល៥០ឆ្នាំ នៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីវាយបកវិញចំនួន ២គ្រាប់ យកឈ្នះលើក្រុម Bahia ក្នុងលទ្ធផល ៣-២ នៅឯកីឡដ្ឋាន Fonte Nova Arena។ នេះបើយោងតាមសារព័ត៌មានស៊ិនហួចេញផ្សាយនាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១។
នេះគឺជាពានរង្វាន់លីគលំដាប់កំពូលនៅក្នុងប្រទេសប្រេស៊ីល ជាលើកទី២ ហើយរបស់ក្រុម Atletico ហើយជាឆ្នាំដ៏គួរឲ្យចងចាំសម្រាប់អ្នកចាត់ការ Cuca ដែលបានទទួលបន្ទុកដឹកនាំក្លិបជាលើកទី២ កាលពីខែមីនា ឆ្នាំ២០២១ កន្លងទៅផងដែរ។
«យើងមានឆ្នាំវេទមន្ត...ក្រុមអ្នកគាំទ្រ ត្រូវតែមានមោទកភាព»។ នេះបើតាមសម្តីលោក Cuca ដែលធ្លាប់បានដឹកនាំក្រុម Atletico ដណ្តើមបានពានរង្វាន់លីគ Copa Libertadores ក្នុងឆ្នាំ២០១៣ នៅអំឡុងពេលដែលលោកជាអ្នកចាត់ការក្រុមនេះជាលើកដំបូង បានលើកឡើង។
លោកបន្ថែមថា «ដើម្បីក្លាយជាម្ចាស់ពានរង្វាន់ជើងឯក និងដើម្បីឈ្នះ វាជាវិធីដែលយើងបានធ្វើអ្វីគ្រប់បែបយ៉ាង ដែលយើងចង់បាន នោះគឺជាឆ្នាំដ៏អស្ចារ្យ»៕