(ថៃ)៖ នៅរាត្រីវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រឡងបរវកញ្ញាលំដាប់ពិភពលោក «Miss Grand International» ២០២១នេះ គឺបានរកឃើញហើយនូវឈុតតំណាងជាតិដែលឈ្នះពានរង្វាន់ ក្នុងនាម «ឈុតតំណាងជាតិល្អបំផុត» គឺបានទៅលើឈុតតំណាងជាតិរបស់បវរកញ្ញាមកពី ម៉ាឡេស៉ី, ប៉េរូ និងអង់ហ្គោឡា។

ជាការពិតសម្រាប់ កម្មវិធី «Miss Grand International» ២០២១ គឺដូចគ្នាទៅនឹងឆ្នាំ២០២០ដោយឈុតតំណាងជាតិដែលឈ្នះពានរង្វាន់ពីកម្មវិធីនេះ គឺមានរហូតដល់ ៣ប្រទេស ខណៈលើកមុនៗត្រូវបានគេដឹងថា មានឈុតតំណាងជាតិមកពីប្រទេសតែ១ប៉ុណ្ណោះ ដែលឈ្នះពានរង្វាន់ក្នុងនាមជា «ឈុតតំណាងជាតិល្អបំផុត» ក្នុងចំណោមឈុតមកពីប្រទេសជិត១០០ជុំវិញពិភពលោក។

សូមអបអរសាទរចំពោះបេក្ខនារីទាំងបីមកពីប្រទេសម៉ាឡេស៉ី, ប៉េរូ និងអង់ហ្គោឡា ដែលទទួលបានពានរង្វាន់ សម្រាប់ «ឈុតតំណាងជាតិល្អបំផុត» ពីកម្មវិធីប្រឡងបវរកញ្ញាលំដាប់ពិភពលោក «Miss Grand International» ២០២១៕