(ថៃ)៖ បន្ទាប់ពីឆ្លងកាត់ការប្រកួតជាច្រើនវិញ្ញាសារ និងចំណាយពេលជិត១ខែ ពេលនេះកម្មវិធីប្រឡងបវរកញ្ញាលំដាប់ពិភពលោក «Miss Grand International» ២០២១ ដែលធ្វើឡើងក្រោមបរិបទកូវីដ-១៩ នៅប្រទេសថៃ បានរកឃើញម្ចាស់មកុដហើយ គឺបានទៅលើបវរកញ្ញាមកពីប្រទេសវៀតណាម។

ជាការពិត កម្មវិធីប្រឡងបវរកញ្ញាដ៏ល្បី ដែលមានការគាំទ្រពីសំណាក់មហាជនរាប់លាននាក់ «Miss Grand International» ២០២១ ត្រូវបានរៀបចំឡើងតាំងពីពាក់កណ្តាលខែវិច្ឆិកា រហូតដល់រាត្រីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ វគ្គផ្តាច់ព្រ័ត្រ ដែលមានប្រទេសថៃធ្វើជាម្ចាស់ផ្ទះ។ ក្នុងនោះមានបណ្តាប្រទេសជាច្រើនជុំវិញពិភពលោកបានបញ្ចូនបេក្ខនារីរបស់ខ្លួនទៅប្រកួត ដើម្បីផ្សព្វផ្សាយ ពីសិល្បៈវប្បធម៌របស់ប្រទេសនីមួយៗ។

គួរជម្រាបថា សម្រាប់ឆ្នាំ២០២២ ខាងមុខនេះ ឥណ្ឌូនេស៉ី នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកម្មវិធី «Miss Grand International» ឆ្នាំ២០២២៕