(ឡុងដ៍)៖ លោកស្រី Eileen Ash អតីតកីឡាការិនីគ្រីឃីតកម្រិតខ្ពស់ជាងគេបំផុត (Test) ដែលមានវ័យចាស់ជាងគេនៅលើពិភពលោកនោះ បានស្លាប់ហើយ ក្នុងវ័យ ១១០ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១។

លោកស្រី Ash បានចាប់ផ្តើមប្រកួតលើកដំបូងតំណាងឲ្យអង់គ្លេស ក្នុងឆ្នាំ១៩៣៧ ហើយបានចូលនិវត្តន៍នៅក្នុងឆ្នាំ១៩៤៩។

ប្រធានគ្រប់គ្រងកីឡាគ្រីឃីតផ្នែកនារី របស់សហព័ន្ធកីឡាគ្រីឃីតអង់គ្លេស និងជាអតីតប្រធានក្រុមអង់គ្លេស អ្នកស្រី Clare Connor បានលើកឡើងថា លោកស្រី Ash គឺជា «អ្នកត្រួសត្រាយផ្លូវ» នៃកីឡាគ្រីឃីត៕