(ភ្នំពេញ)៖ ក្រុមហ៊ុន Soueast នៅថ្ងៃទី០៥ ខែឆ្នូ ឆ្នាំ២០២១នេះ បានដាក់បង្ហាញពីរថយន្ដសេរីថ្មី Soueast និង Dongfeng នៅផ្សារទំនើបអ៉ីអនម៉ល២ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីផ្ដល់ជម្រើសកាន់តែល្អប្រសើរដល់អតិថិជនរបស់ខ្លួន ដែលកំពុងតែគាំទ្រ។
លោកស្រី Zhang Hua ប្រធានក្រុមហ៊ុន HUAY បានបញ្ជាក់ថា ក្រុុមហ៊ុន Soueast ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥ ដោយមានការសហការដោយក្រុមហ៊ុន Mitsubishi និង ក្រុមហ៊ុន Pininfarina ។ រថយន្ត Soueast ត្រូវបាននាំចូលដោយ ក្រុមហ៊ុន HUAY Auto មកចែកចាយផ្តាច់មុខក្នុងទីផ្សារប្រទេសកម្ពុជា រយៈពេល៣ឆ្នាំមកហើយ។ ក្នុងរយៈពេល៣ឆ្នាំនេះ យើងទទួលបាន ការលក់ចេញរហូតជាង400គ្រឿង។
លោកស្រីបានបន្តថា ជាងនេះទៅទៀត ដោយមានកំណើនការគាំទ្រពីសំណាក់ប្រជាជនកម្ពុជាយើងកាន់តែខ្លាំង ក្រុមហ៊ុន HUAY បាននាំចូល ២ ម៉ាកបន្ថែមទៀត រួមមាន រថយន្តម៉ាក Dongfeng និង រថយន្ត Venucia ដែលបច្ចុប្បន្នរថយន្ត Dongfeng នេះមានពីរម៉ូឌែលគឺ រថយន្ត Pick up Rich6 ដែលកំពុងទទួលការគាំទ្រខ្លាំងផងដែរ និង រថយន្តទំនើបលក្ខណៈគ្រួសារ SUV Aeolus GS ។
កាន់តែពិសេសជាងនេះទៅទៀតចុងឆ្នាំនេះ និងមានម៉ាកដ៏ល្បីមួយទៀតដែលអតិថិជនកំពុងទន្ទឹងរង់ចាំនោះគឺ រថយន្តម៉ាក VENUCIA ដែលបំពាក់ជាមួយនិងបច្ចេកវិទ្យាទំនើបៗ ពិសេសប្រព័ន្ធ 48V Mild Hybrid ដំបូងគេបំផុតក្នុងទីផ្សារប្រទេសកម្ពុជា និងប្រព័ន្ធទំនើបជាច្រើនទៀតដែលឆ្លើយតបតម្រូវការរបស់អតិថិជនរបស់យើង។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ ប្រធានក្រុមហ៊ុន។
គួរបញ្ជាក់ផងដែរថា រយៈពេល៣ថ្ងៃ សម្រាប់ការតាំងបង្ហាញនេះ ក្រុមហ៊ុន HUAY ចង់ បង្ហាញជូនអតិថិជនអោយស្គាល់អំពី រថយន្តថ្មីដែលមានតម្លៃសមរម្យដល់ប្រជាជនកម្ពុជា ដោយមានតម្លៃចាប់ ពី ២ម៉ឺនជាងរហូតដល់ ៤ម៉ឺនជាង។ រថយន្ត របស់ក្រុមហ៊ុនមានការធានាចាប់ពី ៣ដល់៥ឆ្នាំ និងមានសេវាថែទាំរថយន្តជាពិសេស សេវាកម្មរំលោះមានភាពងាយស្រួល ឆាប់រហ័ស ២៥ខេត្តក្រុង សម្រាប់អតិថិជន។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ ០៩៨ ៨៨១ ៦១៨៕