(ភ្នំពេញ)៖ ព្រឹត្តិការណ៍សហព័ន្ធកីឡាបាល់ទាត់អាស៊ាន AFF Suzuki Cup នឹងចាប់ផ្តើមប្រកួតក្នុងរយៈពេលដ៏ខ្លី ខាងមុខនេះហើយ ដោយក្រុមជម្រើសជាតិកម្ពុជាក៏បានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរី ដើម្បីត្រៀមប្រកួតរួចជាស្រេចផងដែរ។

យោងតាមកាលវិភាគចុងក្រោយ ដែលចេញផ្សាយដោយអ្នករៀបចំការប្រកួត ការប្រកួតដំបូងរបស់កម្ពុជា នឹងប៉ះ ម៉ាឡេស៊ី នៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២១ ដែលការប្រកួតនេះមានផ្សាយបន្តផ្ទាល់ជាពិសេស តែមួយគត់តាមទូរទស្សន៍នៅកម្ពុជាដោយទូរទស្សន៍ ហង្សមាស HDTV និង រស្មីហង្សមាស HDTV ។

តាមរយៈផេកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបញ្ចេញឈ្មោះកីឡាករ ដែលតំណាងឱ្យព្រះរាជាណាចក្រកម្ពុជាក្នុងព្រឹត្តិការណ៍សហព័ន្ធកីឡាបាល់ទាត់អាស៊ាននេះមានដូចជា ចាន់ វឌ្ឍនាកា, កែវ សុខផេង, ប្រាក់ មុន្នីឧត្តម, សៀង ចន្ធា, មីន រតនៈ និង ច្រឹង ពលរដ្ឋ ជាដើម។

នៅក្នុង ការប្រកួត AFF Suzuki Cup នេះ កម្ពុជា ស្ថិត នៅ ក្នុង ពូល B រួម ជាមួយ ម្ចាស់ ជើង ឯក ពីរ សម័យ កាល វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង ឡាវ។ ពូល A មាន ហ្វីលីពីន ថៃ មីយ៉ាន់ម៉ា សិង្ហបុរី និង ជាមួយ ក្រុម ឈ្នះ ក្នុង ការ ប្រកួត វគ្គ Play-off ទីម័រខាងកើត។

គួរបញ្ជាក់ថា ទូរទស្សន៍ហង្សមាស HDTV និងរស្មីហង្សមាស HDTV បានទទួលសិទ្ធជាទូរទស្សន៍ក្នុងស្រុកតែមួយគត់សម្រាប់ការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ លោកអ្នកអាចទស្សនាបានរាល់ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និង រស្មីហង្សមាស HDTV និងរាល់គ្រប់ការប្រកួតរវាងបណ្តាប្រទេសផ្សេងៗទៀត ទាំងនៅលើកញ្ចក់ទូរទស្សន៍ ទាំងនៅលើផេកហ្វេសប៊ុកផ្លូវការ របស់ស្ថានីយទូរទស្សន៍ឈានមុខគេមួយនេះដូចគ្នា។

កុំខកខាន! រង់ចាំទស្សនា និងគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្នុងកាប្រកួតដណ្តើមពាន រង្វាន់ AFF Suzuki Cup នេះទាំងអស់គ្នា៕