(លីវើភូល)៖ ក្លិបបាល់ទាត់ Everton បានលើកឡើងថា ពួកគេនឹងបន្តផ្តល់ឲ្យអ្នកចាត់ការ Rafael Benitez នូវ «ការគាំទ្រយ៉ាងពេញទំហឹង» របស់ពួកគេ បន្ទាប់ពីការចាកចេញរបស់ប្រធានផ្នែកបាល់ទាត់ លោក Marcel Brands។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១។

banner

ការចាកចេញរបស់លោក Brands ពីកីឡដ្ឋាន Goodison Park ត្រូវបានបញ្ជាក់កាលពីយប់ថ្ងៃអាទិត្យសប្តាហ៍មុន។

បុរសវ័យ ៥៩ឆ្នាំ សញ្ជាតិហូឡង់រូបនេះបានចូលរួមជាមួយ Everton បន្ទាប់ពីចាកចេញពីក្លិប PSV Eindhoven របស់ហូឡង់ក្នុងឆ្នាំ២០១៨ ប៉ុន្តែម្ចាស់ក្លិប លោក Farhad Moshiri បានធ្វើការផ្លាស់ប្តូរ ដើម្បីព្យាយាមដោះស្រាយវិបត្តិរបស់ក្លិប។

លោក Brands ត្រូវបានគេរិះគន់ទៅលើផ្នែករបស់លោក ក្នុងគោលនយោបាយផ្ទេរកីឡាកររបស់ក្លិប Everton ដែលត្រូវបានគេមើលឃើញថា ពួកគេបានចំណាយប្រាក់ ៣០០លានផោននៅអំឡុងពេលកាន់តំណែងរបស់លោក។

ក្លិបស្ករគ្រាប់ Everton បានលើកឡើងថា ពួកគេនឹងបន្តត្រួតពិនិត្យយុទ្ធសាស្ត្រឡើងវិញនៃរចនាសម្ព័ន្ធបាល់ទាត់ ដែលនឹងបង្ហាញពីម៉ូដែលល្អបំផុត សម្រាប់ក្លិបក្នុងដំណើរការជាមួយនឹងរយៈពេលយូរ។

Everton បានយកឈ្នះក្រុមភ្ញៀវកាំភ្លើងធំ Arsenal ២-១ ក្នុងការប្រកួតលីគ Premier League នារាត្រីឆ្លងចូលថ្ងៃអង្គារ រកបាន ៥ពិន្ទុពី ៨ប្រកួតចុងក្រោយរបស់ពួកគេ ស្ថិតក្រោមការបង្វឹករបស់លោក Rafael Benitez៕