(ក្រុងឡុងដ៍)៖ ក្រុមមកពីលំដាប់កំពូល National League គឺ Chesterfield ត្រូវបានចាប់ឆ្នោតប៉ះក្រុមខ្លាំងតោខៀវ Chelsea នៅទឺកដី Stamford Bridge ក្នុងជុំទី៣ នៃពានលំដាប់ទី២ អង់គ្លេស FA Cup 2021-2022។

banner

Chelsea ជាក្រុមរងជើងឯក FA Cup នារដូវកាលមុន នៅពេលពួកគេបរាជ័យក្រោមថ្វីជើង Leicester City ត្រឹម ១ទល់នឹង០។

ការប្រកួតក្នុងជុំទី៣ FA Cup ដែលមាន ៦៤ក្រុមសរុបនោះ នឹងធ្វើឡើងចាប់ទីថ្ងៃទី០៧ និងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ខាងមុខ ដោយលេងតែ ១ប្រកួតប៉ុណ្ណោះ។

ដូចគ្នានោះដែរ ក្រុមសមាជិក Premier League រួមមាន Liverpool ត្រូវប៉ះក្រុម Shrewsbury មកពី League One និង Manchester City ជួបម្ចាស់ផ្ទះ Swindon Town នៅពេល Aston Villa ចាប់ឆ្នោតប៉ះ Manchester United គ្រាដែល West Ham United ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Leeds United និងក្រុមការពារតំណែងជើងឯក Leicester City ស្វាគមន៍ក្រុមភ្ញៀវ Watford ដែលសុទ្ធសឹងជាក្រុមមកពីលីគកំពូលអង់គ្លេសដូចៗគ្នា៕