(ភ្នំពេញ)៖ ជាមួយការវិលត្រឡប់មកវិញជាថ្មីលើទីផ្សារកម្ពុជា ក្រៅតែពីការបង្ហាញកំពូលស្មាតហ្វូន «Nokia G20» ហើយនោះ ក្រុមហ៊ុន Nokia ក៏បានបញ្ចេញថែបប្លែតស៊េរីថ្មីមួយទៀត គឺ T20 Tablet ដែលជាថែបប្លែតរចនាឡើងយ៉ាងប្រណិត មានសមត្ថភាពដំណើរការខ្លាំង លឿន ថ្មកាន់បានយូរ ជាមួយតម្លៃត្រឹមតែ ២៣៩ដុល្លារប៉ុណ្ណោះ។

banner

ការញ្ចេញ T20 Tablet ក្រុមហ៊ុន Nokia ក៏បានផ្សារភ្ជាប់នូវពាក្យស្លោកចំនួន៣ ដូចទៅនឹងស្មាតហ្វូន «Nokia G20» ផងដែរ។ ពាក្យស្លោកទាំង៣នោះរួមមាន៖

១៖ ស្រលាញ់វា «Love it»៖ ស្រឡាញ់វា ដោយសារ T20 Tablet ប្រើប្រាស់បានគ្រប់កាល:ទេស: ថ្មកាន់បានយូរ ជាមួយនឹងប្រព័ន្ធសំលេង OZO Audio
២៖ ជឿជាក់វា «Trust it»៖ ជឿជាក់វា ដោយសារ T20 Tablet ជាប្រភេទថែបប្លែត ដែលបានឈ្នះពានរង្វាន់បញ្ជាក់ពីគុណភាព
៣៖ រក្សាវា Keep it៖ រក្សាវា សម្តៅភាពយូរអង្វែងនៃការប្រើប្រាស់ T20 Tablet។ T20 Tablet អាចធ្វើការសិក្សា និងលេងបានយូរ ជាមួយគុណភាពល្អ នឹងអាចធ្វើបច្ចុប្បន្នភាពបាន ២ឆ្នាំ

Nokia T20 Tablet គឺជាថែបប្លែតស៊េរីថ្មីរបស់ក្រុមហ៊ុន Nokia ត្រូវបានរចនាឡើងយ៉ាងទំនើប ទាន់សម័យ ដោយមានអេក្រង់ភ្លឺច្បាស់ល្អ ហើយអាចធ្វើបចុប្បន្នភាពលើប្រព័ន្ធប្រតិបត្តិការបាន ២ឆ្នាំ និងអាចធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធសុវត្ថិភាពបាន ៣ឆ្នាំផងដែរ។

លោក Florian Seiche នាយកប្រតិបត្តិក្រុមហ៊ុន HMD Global បានឱ្យដឹងថា «យើងតែងតែស្តាប់ និងឆ្លើយតបនូវអ្វីដែលអ្នកទាំងអស់គ្នាប្រាថ្នា។ ប៉ុន្មានឆ្នាំកន្លងទៅនេះ យើងសង្កេតឃើញថា មានមនុស្សជាច្រើនធ្វើការ និងសិក្សាតាមអនឡាញ ក៏ដូចជាការប្រើប្រាស់បណ្តាញសង្គម ហៅទូរស័ព្ទរកគ្នាតាមរយៈវីដេអូរដោយប្រើថែបប្លែត មានការកើនឡើង ៥៣% ចន្លោះពីត្រីមាសទី១ ឆ្នាំ២០២០ ដល់២០២១។ ដូច្នេះ HMD Global បានផលិតថែបប្លែតទី១ ដើម្បីបំពេញតម្រូវការដល់អ្នកប្រើប្រាស់»។

នាយកប្រតិបត្តិក្រុមហ៊ុន HMD Global របស់ហ្វាំងឡង់ បានអះអាងថា Nokia T20 Tablet មានជំនាញខាងប្រព័ន្ធប្រតិបត្តិការ និងសុវត្ថិភាព ដែលទទួលស្គាល់ដោយសហគ្រាសប្រព័ន្ធប្រតិបត្តិការ និងសុវត្ថិភាព ជាចំណុចសំខាន់បំផុតរបស់ទូរសព្ទណូគា ជាមួយការធ្វើបច្ចុប្បន្នភាព២ឆ្នាំលើប្រពន្ធ័ប្រតិបត្តិការចុងក្រោយបង្អស់ ហើយក៏អាចធ្វើបច្ចុប្បន្នភាព លើប្រព័ន្ធសុវត្ថិភាពរាងរាល់ខែរហូតដល់ ៣ឆ្នាំ ដើម្បីការពារទៅនិងការគម្រាមគម្ហែងថ្មីៗ។

Nokia T20 Tablet មានអេក្រង់ធំ ច្បាស់ល្អ ជាពិសេសផ្តល់ភាពងាយស្រួលដល់កូនរបស់អ្នកក្នុងការសិក្សារតាមប្រព័ន្ធពីចម្ងាយ។ Nokia T20 ភ្ជាប់មកជាមួយ Google Kids Space ជាកម្មវិធីដែលអាចជួយឱ្យក្មេងៗ ស្វែងរកសៀវភៅ និងវីដេអូរល្អ ដើម្បីបណ្តុះគំនិតពួកគាត់ឱ្យកាន់តែឆ្លាត។ Google Kids Space ដំណើរការជាមួយ Google Account របស់កូនអ្នក ហើយឪពុកម្តាយក៏អាចកំណត់ និងត្រួតត្រាកូនរបស់អ្នកតាមរយៈកម្មវិធី Family Link parental controls បានដែរ។

Nokia T20 Tablet ត្រូវបានរចនា និងផលិតដោយយកចិត្តទុកដាក់បំផុត ដោយទស្សនៈវិទូ។ Nokia T20 Tablet ត្រូវបានរចនា និងផលិតឡើងដោយយកចិត្តទុកដាក់ខ្ពស់បំផុតគ្រប់ផ្នែក គែម ផ្ទៃខាងមុន និងក្រោយ មានតួខ្លួនដែក ស្តើងស្អាត ដើម្បីធ្វើយ៉ាងណាឱ្យមានគុណភាពខ្ពស់ និងប្រើប្រាស់បានយូរ។

ថែបប្លែតស៊េរីថ្មីរបស់ក្រុមហ៊ុន Nokia នេះ ថ្មកាន់បានយូរដែលជាជំនួយដ៏សំខាន់សម្រាប់ការងារ ការសិក្សា និងលេងកម្សាន្ត។ គ្មាននរណាម្នាក់ចង់កាន់ខ្សែសាកតាមខ្លួនរហូតទេ ដូច្នេះជាមួយថាមពលថ្ម ៨២០០អំពែ អាចធ្វើឱ្យលោកអ្នកប្រើជាប់រហូតដល់ ១៥ម៉ោង ហើយអាចប្រជុំបានដល់ ៧ម៉ោង មើលរឿងភាគបានដល់ ១០ម៉ោង។ Nokia T20 ភ្ជាប់មកជាមួយការសាកថ្មបានលឿន (Faster Charging)។

ជាដៃគូអាជីវកម្មដែលលោកអ្នកអាចជឿជាក់ និងទុកចិត្ត Nokia T20 Tablet ត្រូវបានទទួលស្គាល់ដោយ Android Recommended devices (AER) គឺមានន័យថា ជាថែបប្លែតមានសុវត្ថិភាពខ្ពស់សម្រាប់អាជីវកម្មរបស់លោកអ្នក។ ថែបប្លែតមួយនេះ ក៏អាចដំណើរការជាមួយ HMD Enable Pro ហើយអ្នកអាចប្រើប្រាស់សម្រាប់ការគ្រប់គ្រងសហគ្រាសចល័ត ឬការគ្រប់គ្រងការទិន្នន័យបានយ៉ាងងាយស្រួល។

ដៃគូដែលទុកចិត្តបំផុត Spotify និងផ្តល់ឱ្យអ្នកប្រើប្រាស់ Nokia T20 Tablet ចូលទៅបាន ៧០លាន និង ២.៩លាន podcasts។ លោកអ្នកក៏អាចសាកល្បង ExpressVPN (http://www.expressvpn.com/) នៅលើ Nokia T20 បានចំនួន ៣០ថ្ងៃ។

Nokia T20 Tablet មានតម្លៃត្រឹមតែ ២៣៩ដុល្លា ដោយមានអង្គចងចាំ (Memory) ធំដល់ទៅ ១២៨GB និងអង្គដំណើរការ (RAM) ៦៤GB។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង [email protected]

សូមបញ្ជាក់ថា ក្រុមហ៊ុន HMD Global ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទ និងថែបប្លែត Nokia មានទីស្នាក់ការកណ្តាលនៅទីក្រុង Espoo ប្រទេសហ្វាំងឡង់ ដែលជាទឹកដីកំណើតរបស់ទូរសព្ទ Nokia។