(ភ្នំពេញ)៖ Texas Chicken ហាងសាច់មាន់បំពងដ៏ល្បី ប្រេនមកពីសហរដ្ឋអាមេរិក បាននិងកំពុងរៀបចំកម្មវិធីពិសេស ដើម្បីអបអរគម្រប់ខួប១ឆ្នាំរបស់ខ្លួន ជាមួយការផ្តល់រង្វាន់ជាច្រើន ដល់អតិថិជនរបស់ខ្លួន។ Texas Chicken បានបោះជំហានមកដល់ប្រទេសកម្ពុជាកាលពីខែធ្នូ ឆ្នាំ២០២០ ដែលខណៈនេះ Texas Chicken មានវត្តមាន១ឆ្នាំនៅលើទីផ្សារកម្ពុជា ហើយ Texas Chicken បានរៀបចំកម្មវីធីគម្រប់ខួប១ឆ្នាំ របស់ខ្លួនចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី២៤ ធ្នូ ឆ្នាំ២០២១។

banner

Texas Chicken មានការគាំទ្រច្រើនពីសំណាក់អតិថិជនគ្រប់ស្រទាប់ ដូច្នេះហើយទើបហាងសាច់មាន់បំពងនេះ បានពង្រីកខ្លួនយ៉ាងឆាប់រហ័សក្នុងរយៈពេល១ឆ្នាំ បានបើកទីតាំងរហូតទៅដល់ ៥សាខា ដែលមានដូចជា ទីតាំងទី១ បឹងកេងកង, ផ្លូវកម្ពុជាក្រោម, ផ្សារទំនើបអ៊ីអន១, ទួលគោក និងទីតាំងទី៥ កាល់ម៉ែត ផងដែរ។

អ្នកគ្រប់គ្រងទូទៅនៃប្រេន សាច់មាន់បំពងមួយនេះ បានបង្ហើបប្រាប់ថា Texas Chicken គឺជាប្រេន Fast Food មួយដែលនាំចូលមកក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុន TH F&B Co., Ltd ដែលមានសិទ្ធិបើកសាខាទូទាំងប្រទេសកម្ពុជា។ នៅក្នុងឆ្នាំ ២០២២ ខាងមុខ Texas Chicken ក៏មានគម្រោងបើកសាខាថ្មីជាច្រើនបន្ថែមទៀត ដើម្បីសម្រួលដល់អតិថិជនរបស់ខ្លួន ក៏ដូចជាផ្តល់ឱកាសការងារដល់បងប្អូនបន្ថែមទៀតផង។

បើយើងក្រឡេកមកមើល កម្មវីធីពិសេសៗក្នុងឱកាសអបអរគម្រប់ខួប១ឆ្នាំ TEXAS CHICKEN មានដូចជា កម្មវីធីចាប់ឆ្នោតផ្សងសំណាង រយៈពេល៣សប្តាហ៍ សម្រាប់គ្រប់ហាង Texas Chicken ទាំងអស់ អតិថិជននឹងមានឱកាសចូលរួមផ្សងសំណាង ដោយធ្វើការជាវអាហារចាប់ពី ៧ដុល្លារឡើងទៅ សម្រាប់ការទទួលទានក្នុងហាង និងខ្ចប់នឹងមានឱកាសទទួលបានរង្វាន់ជាច្រើនរួមមាន៖
* Voucher ១០ដុល្លារ, ៥០ដុល្លារ និង១០០ដុល្លារ រាប់រយរង្វាន់
* សំបុត្រកុន ៣D ជាច្រើនរង្វាន់
* រង្វាន់ធំចុងក្រោយ ទូរសព្ទដៃ iPhone 13 Pro ១រង្វាន់។

ក្នុងការចាប់រង្វាន់ទាំង ៣សប្តាហ៍ លោកអ្នកនឹងឃើញមានការចូលរួមចាប់ឆ្នោតផ្សងសំណាងរបស់ តារាកិត្តិយសល្បីៗ ស្រស់ស្អាតនិងស្រស់សង្ហាជាច្រើនរូបជារៀងរាល់សប្តាហ៍តាមរយៈការ Live ផ្ទាល់ពី Facebook Page ផ្លូវការរបស់ Texas Chicken Cambodia ផងដែរ។ សម្រាប់ជាពិសេសនៅថ្ងៃទី ២៤ខែធ្នូ សម្រាប់ការចាប់រង្វាន់ចុងក្រោយ នឹងប្រារព្ធនៅ Texas Chicken ជាមួយកម្មវិធីសប្បាយៗជាច្រើន ក្នុងកម្មវីធីអបអរគម្រប់ខួប១ឆ្នាំ និងពិធីបុណ្យណូអែល ចាប់ពីម៉ោង ៥៖០០នាទីល្ងាច ដល់ម៉ោង ៨៖០០នាទីយប់ផងដែរ។

ដូចច្នេះប្រិយមិត្ត ក៏ដូចជាហ្វេនៗរបស់ Texas Chicken កុំភ្លេចមកញ៉ាំអាហារឆ្ងាញ់ៗឲ្យបានច្រើន ដើម្បីមានឱកាសឈ្នះរង្វាន់កាន់តែច្រើន ព្រមទាំងមកចូលរួមកម្មវិធីសប្បាយៗ ដែលផ្តល់ជូនពី កម្មវីធីគម្រប់ខួប១ឆ្នាំរបស់ Texas Chicken។

សម្រាប់ព័ត៌មានបន្ថែម អ្នកទាំងអស់គ្នាអាចទំនាក់ទំនងមកលេខ ០៧៧ ៦៦៦ ៩១៧ ឬក៏តាមដានក្នុង គេហទំព័រ https://www.facebook.com/TexasChickenCambodia ផ្ទាល់ក៏បានដែរ។
កុំភ្លេចណាជួបគ្នានៅ Texas Chicken!!! ៕