(ប៉ារីស)៖ ខ្សែប្រយុទ្ធ Kylian Mbappe រកបានគ្រាប់ស៊ុតបញ្ចូលកើនបាន ៣១គ្រាប់នៅពានអឺរ៉ុប UEFA Champions League នៅពេលរកបាន ២គ្រាប់ផងដែរ ពេល Paris Saint-Germain យកឈ្នះក្រុមមកពីប៊ែលហ្សិក Club Brugge បញ្ចប់ពូល A យប់មិញនេះ។

២គ្រាប់របស់ Mbappe ដែលមានវ័យទើបតែ ២២ឆ្នាំនោះ គឺបានកើតឡើងនៅនាទីទី២ និងនាទីទី៧ ដើមវគ្គទី១ នៅក្លិបបារាំង PSG ក៏បានឡើងទៅលេងវគ្គ ១៦ក្រុមនៃ UCL រួចរាល់ហើយដែរ ដោយបញ្ចប់ក្នុងតំណែងលេខ២ ប្រចាំពូល A ទោះក្រុមកំពូលតារាង Manchester City បានចាញ់ម្ចាស់ផ្ទះ RB Leipzig នៅថ្ងៃប្រកួតចុងក្រោយក៏ដោយ។

ក្នុងជំនួបនោះដែរ ខ្សែប្រយុទ្ធដូចគ្នា Lionel Messi ក៏រកបាន ២គ្រាប់ផងដែរ ដើម្បីបញ្ជូន Club Brugge ត្រឡប់ទៅផ្ទះវិញដែរ ដ្បិត Mats Rits រកបានតែ ១គ្រាប់វាយបកប៉ុណ្ណោះ។

កីឡាករសញ្ជាតិបារាំង Kylian Mbappe ធ្វើបាន ៣១គ្រាប់នៅពាន UCL គិតត្រឹមវ័យ ២២ឆ្នាំ និង ៣៥២ថ្ងៃ តិចជាង Messi ដែលធ្វើបានជាង ៣០គ្រាប់នេះដូចគ្នាកាលរូបគេមានអាយុ ២៣ឆ្នាំ និង ១៣១ថ្ងៃ៕