(ភ្នំពេញ)៖ ផ្សារទំនើប ជីប ម៉ុង (Chip Mong Supermarket) មានកម្មវិធីបញ្ចុះតម្លៃពិសេសរហូតដល់ទៅ ៥០% សម្រាប់កម្មវិធី Christmas & Wine Fair ដែលកម្មវិធីនេះបញ្ចុះតម្លៃចាប់ពីពេលនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ហើយនេះពិតជារីករាយនិងរំភើបសម្រាប់កម្មវិធីចុងឆ្នាំ។

មុខទំនិញដែលបញ្ចុះតម្លៃ មានដូចជា ភេសជ្ជៈនិងស្រាបៀរ, បន្លែ ផ្លែឈើស្រស់ៗ, អាហារស្រស់ៗ, គ្រឿងទេស, ផលិតផល សុខភាព និងសម្រស់, ផលិតផលសម្អាត, និងសម្ភារៈតុបតែង Christmas ។ រឹតតែពិសេសជាងនេះទៅទៀត គឺកម្មវិធី Wine Fair មានផ្តល់ជូនប្រូម៉ូសិន ទិញ១ថែម ១ ទិញ២ថែម១ ទិញ១បានកាដូ ព្រមទាំងប្រូម៉ូសិនការចំណាយលើការបញ្ជាទិញទំនិញ ផ្សារទំនើប ជីប ម៉ុង (Chip Mong Supermarket) លើសពី ១២ដុល្លារតាមរយៈ Food Panda App នឹងទទួលបានការបញ្ចុះតម្លៃ ២ដុល្លារភ្លាមៗ។

កម្មវិធីបញ្ចុះតម្លៃនេះ មាននៅផ្សារទំនើប ជីប ម៉ុង និង ជីប ម៉ុង Express ទាំង៦ទីតាំង មានដូចជា ផ្សារទំនើប ជីប ម៉ុង មុន្នីវង្ស, ផ្សារទំនើប ជីប ម៉ុង អេដែនហ្គាឌិន, ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល, ជីប ម៉ុង Express បឹងសាឡាង, ជីប ម៉ុង Express បាក់ទូក សេនធើ, និង ជីប ម៉ុង Express ក្នុងលែនម៉ាក ២៧១។

Christmas ជិតមកដល់ហើយ តោះមកទិញទំនិញនៅ ផ្សារទំនើប ជីប ម៉ុង (Chip Mong Supermarket) ដើម្បីទទួលការបញ្ចុះតម្លៃច្រើនសន្ធឹកសន្ធាប់។ សប្បាយហើយ ទិញទំនិញដែលមានគុណភាពនិងតម្លៃសមរម្យ សូមរួសរាន់ឡើង៕

សម្រាប់ព័ត៌មានជាច្រើនពីផ្សារទំនើប ជីប ម៉ុង សូមចូលទៅកាន់ទំព័រ Facebook https://www.facebook.com/ChipMongSupermarket/ ឬអាចចូលក្នុងគ្រុប ផ្សារទំនើប ជីប ម៉ុង https://t.me/chipmongsupermarket