(ភ្នំពេញ)៖ ធនាគារវីង និងក្រុមហ៊ុនទឹកដោះគោ My Boy បានរួមគ្នាផ្តល់រង្វាន់ធំឆ្នាំទីពីរ ដល់អតិថិជន My Boy។ សម្រាប់ឆ្នាំនេះ គឺកាន់តែពិសេសជាងឆ្នាំមុន ដែលអតិថិជននឹងមានឱកាសឈ្នះរង្វាន់ពីទឹកដោះគោ My Boy រហូតដល់ទៅ៨០០ លានរៀល។

តើធ្វើដូចម្តេច ដើម្បីទទួលបានរង្វាន់ទាំងនោះ? លោកលោកស្រីគ្រាន់តែទិញទឹកដោះគោ My Boy នៅហាងដែលនៅក្បែរខ្លួនអ្នក បន្ទាប់មក បកសំបកកំប៉ុងទឹកដោះគោ My Boy រួចពិនិត្យឃើញលេខកូដ៩ខ្ទង់ នោះបានសេចក្តីថា អ្នកកំពុងឈ្នះទឹកប្រាក់រង្វាន់ពីទឹកដោះគោ My Boy។

លោកអ្នកគ្រាន់តែយកលេខកូដទាំង៩ខ្ទង់នោះ ទៅវាយបញ្ចូលក្នុងកម្មវិធីស្មាតហ្វូនវីង (Wing app) ក្នុងមុខងារ កូដទៅវីង (Code to Wing) នោះចំនួនទឹកប្រាក់ ដែលឈ្នះចំនួនប៉ុន្មានៗ នឹងរត់ចូលគណនីវីងរបស់អ្នកដោយស្វ័យប្រវត្តិ។

យោងតាមក្រុមហ៊ុនទឹកដោះគោ My Boy បានឲ្យដឹងថា រង្វាន់ទឹកប្រាក់មានសរុបរហូតដល់ទៅ ៨០០ លានរៀល (២០ ម៉ឺនដុល្លារ) ហើយរង្វាន់នីមួយៗ អាចមានតម្លៃរហូតដល់ទៅ១២លានរៀល (៣០០០ ដុល្លារ)។

ការផ្តល់រង្វាន់ដ៏អស្ចារ្យនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់រង្វាន់អស់ពីស្តុក។ សម្រាប់អតិថិជន My Boy ដែលមិនទាន់មានកម្មវិធីស្មាតហ្វូនវីង លោកអ្នកអាចតំឡើងកម្មវិធីស្មាតហ្វូនវីងបានដោយខ្លួនឯង ដោយគ្រាន់តែចូលទៅក្នុង App Store ឬ Play Store និងវាយពាក្យ Wing App និង ទាញយក និងតំឡើងក្នុងទូរស័ព្ទបានយ៉ាងងាយស្រួល។

សម្រាប់អតិថិជន ដែលទទួលបានរង្វាន់លេខកូដ៩ខ្ទង់ក្នុងសំបកកំប៉ុង My Boy លោកអ្នកគ្រាន់តែចូលទៅក្នុងកម្មវិធីស្មាតហ្វូនវីង (Wing app) បន្ទាប់មកជ្រើសរើស ពាក្យ «ផ្ទេរប្រាក់» (Transfer) បន្ទាប់មកទៀត យកពាក្យ «លេខកូដទៅវីង» (Code to Wing) និងជ្រើសរើស «My Boy» និងបញ្ចូលលេខកូដទាំង៩ខ្ទង់ នោះទឹកប្រាក់នៃរង្វាន់ នឹងរត់ចូលគណនីរបស់អ្នកភ្លាម។

អតិថិជនទាំងអស់ អាចទុកប្រាក់ក្នុងគណនីវីងក៏បាន ឬអាចដកប្រាក់តាមភ្នាក់ងារវីងជាង១០០០០ កន្លែងទូទាំងប្រទេសបានយ៉ាងឆាប់រហ័ស និងងាយស្រួលបំផុត៕