(ភ្នំពេញ)៖ Funderland មជ្ឈមណ្ឌលកម្សាន្តរបស់កុមារតូចៗ នឹងរៀបចំកម្មវិធី Christmas រយៈពេល៣ថ្ងៃ សម្រាប់ប្អូនៗចាប់ពីថ្ងៃទី១០-១២ ខែធ្នូ ឆ្នាំ២០២១ នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ជាន់ទី២ ដែលមានសកម្មភាពនេះ អាចជួយក្មេងៗឲ្យមានភាពរីករាយ និងរីកចម្រើនផ្នែកបញ្ញា។

កម្មវិធីសប្បាយៗ សម្រាប់ប្អូនៗ ក្នុងកម្មវិធី Christmas មានដូចជា ការសំដែងរបស់តាណូអែល បន្ទាប់មកតាណូអែលចែកកាដូ ឲ្យប្អូនៗកុមាររួមទាំង មានសកម្មភាពដូចជា ការគូរគំនូរសិល្បៈលើមុខ, ការច្រៀងចម្រៀង Christmas និងកម្មវិធីសប្បាយផ្សេងៗទៀត ដែលមាតាបិតាអាចនាំប្អូនៗ កុមារតូចៗរហូតដល់អាយុ ១៣ឆ្នាំ ចូលរួមកម្សាន្តបាន។

ចំណែកការចាប់រង្វាន់ មានរហូតដល់ ២០រង្វាន់ ដោយគ្រាន់តែយកសំបុត្រលោកអ្នកទិញ បន្ទាប់មកដូរយកសន្លឹកឆ្នោតផ្សងសំណាងជាការស្រេច។

ក្រៅពីថ្ងៃបុណ្យមជ្ឈមណ្ឌលកម្សាន្តកុមារ Funderland មានកម្មវិធីជាប្រចាំរបស់ខ្លួនសម្រាប់ប្អូនៗកុមារ គឺសម្រាប់ក្មេងតូចមានអាយុតិចជាង ៣ឆ្នាំ មានច្រៀងចម្រៀង ដែលអាចជួយឲ្យកុមារមានការចូលរួម ក្នុងសង្គមអភិវឌ្ឍលើការប្រើប្រាស់ភាសា ស្គាល់នូវលេខ ពណ៌ និងសកម្មភាពប្រចាំថ្ងៃ។ ក្នុងនោះ ឧបករណ៍តន្រ្តី ត្រូវបានប្រើប្រាស់ ដើម្បីផ្សារភ្ជាប់នូវអារម្មណ៍ ទៅនឹងចលនានៃរាងកាយរបស់ប្អូនៗ។

ចំណែកឯក្មេងចេះនិយាយមានអាយុតិច ចាប់ពី៣-៥ឆ្នាំ Funderland ផ្តោតទៅលើការគិតបែបច្នៃប្រឌិត ការបង្ហាញនូវអារម្មណ៍ផ្ទាល់ខ្លួន និងការចូលរួមក្នុងក្រុម។ Funderland នឹងមានបន្ថែមនូវមូលដ្ឋានគ្រឹះនៃតន្ត្រី ដែលនេះជាមធ្យោបាយជួយក្មេងៗ ដើម្បីត្រៀមខ្លួនក្លាយជាតន្ត្រីករ ដែលមានការរៀនច្រៀង ឬលេងព្យាណូជាដើម។

សូមមាតាបិតា អាណាព្យាបាលនាំបុត្រធីតា របស់អស់លោកអ្នក មកលេងកម្សាន្តនៅ Funderland នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉លជាន់ទី២ទាំងអស់គ្នា ដើម្បីឲ្យប្អូនៗទទួលបានភាពរីករាយទាំងប្រាជ្ញា និងស្មារតី៕

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់៖ Facebook Page: https://www.facebook.com/funderlandcambodia
ឬទូរស័ព្ទលេខ 088 7777 257/069 770 593