(ភ្នំពេញ)៖ រដូវកាលនៃវិស្សមកាល បានមកដល់ហើយ នៅក្នុងខែធ្នូនេះ ដើម្បីចូលរួមអបអរ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានរៀបចំតុបតែងយ៉ាងប្រណិត នឹងមានការប្រារព្ធពិធីបុណ្យអបអរដំបូងបំផុត របស់សណ្ឋាគារផងដែរ ដោយមានការរៀបចំកម្មវិធីជប់លៀងយ៉ាងច្រើន សន្ធឹកសន្ធាប់សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ជួបជុំកម្សាន្តសប្បាយ។

ចាប់ផ្តើមពីកម្មវិធីទទួលទានអាហារលក្ខណៈប៊ូហ្វេ បែបពិធីបុណ្យប្រពៃណីណូអែល នៅភោជនីយដ្ឋាន Market Café Restaurant & Lounge ឬជម្រើសទទួលទានអាហារឈុត នៅភោជនីយដ្ឋាន FiveFive Rooftop Restaurant & Bar នឹងជម្រើសជប់លៀងនៅបារ៍ក្រោមដីដំបូងគេបង្អស់ នៅក្នុងរាជធានីភ្នំពេញ Metropole Underground។

នៅភោជនីយដ្ឋាន Market Café ទីកន្លែងផាសុកភាពផ្តល់នូវពន្លឺថ្ងៃធម្មជាតិ ភាពរស់រវើកបែបលក្ខណៈគួ្រសារជាមួយនិង Funderland ដែលជាកន្លែងកម្សាន្ត សម្រាប់កុមារ ដោយភោជនីយដ្ឋាន បានរៀបចំកម្មវិធីអាហារពេលល្ងាចផ្សេងៗគ្នា។ រីករាយជាមួយ និងអាហារប៊ូហ្វេបែបប្រពៃណី ដ៏សម្បូរបែបមានដូចជា មាន់ទួគី អាហារសមុទ្រស្រស់ៗ ត្រីសាលម៉ុន អយស្ទ័រស្រស់រសជាតិឆ្ងាញ់ និងបង្អែមបែបប្រពៃណីបុណ្យណូអែលជាច្រើនទៀត ដែលប្រាកដថាលោកអ្នក និងទទួលបានអារម្មរណ៍ល្អ មួយវិញទៀតយើងក៏មានតន្ត្រីប្រគុំផងដែរ។

* សម្រាប់ថ្ងៃបុណ្យណូអែល ទី២៤ ខែធ្នូ តម្លៃ ៨៨ដុល្លារក្នុង១នាក់ អាហារប៊ូហ្វេពេលល្ងាច
* សម្រាប់ថ្ងៃណូអែល ទី២៥ ខែធ្នូ តម្លៃ ៧៨ដុល្លារ ក្នុង១នាក់ អាហារប៊ូហ្វេ Christmas Brunch ម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង២រសៀល
* សម្រាប់ថ្ងៃណូអែល ទី២៥ ខែធ្នូ តម្លៃ ៨៨ដុល្លារ ក្នុង១នាក់ អាហារប៊ូហ្វេពេលល្ងាច
អាហារសម្រន់ពេលរសៀល បែបប្រពៃណីណូអែល តម្លៃ ៣៨ដុល្លារ ក្នុង១នាក់

ទន្ទឹមនឹងនេះ នៅភោជនីយដ្ឋាន FiveFive Rooftop Restaurant & Bar នៅជាន់ទី១៤ បានរៀបចំអាហារឈុតយ៉ាងប្រណិត ខណៈពេលដែលលោកអ្នក ទទួលទានអាហារបណ្តើរ និងរីករាយទេសភាពដ៏ស្រស់ត្រកាល នៃដងទន្លេមេគង្គនៃទីក្រុងភ្នំពេញ នាពេលរាត្រីផងដែរ។

រីករាយថ្ងៃដ៏អស្ចារ្យបំផុត ជាមួយមនុស្សជាទីស្រលាញ់របស់អ្នក នូវឈុតអាហារដ៏ឈ្ងុយឆ្ងាញ់ ដែលរៀបចំដោយមេចុងភៅសណ្ឋាគារ ហៃយ៉ាត់ លោក Richard Bias មុខម្ហូបនេះ មានការច្នៃប្រឌិតខ្ពស់ដោយរួមបញ្ចូលគ្នានូវមុខម្ហូប «អាស៊ីបូព៌ា និងលោកខាងលិច» រួមទាំងអាហារសមុទ្រដែលមានគុណភាពល្អ ពិតជាគួរឲ្យភ្ញាក់ផ្អើល នឹងធ្វើឲ្យអ្នកមានអារម្មណ៍រំភើប។ តម្លៃ ១២៨ដុល្លារក្នុង១នាក់សម្រាប់មនុស្សធំ និង ៣០ដុល្លារក្នុង១នាក់សម្រាប់កុមារ (អាយុ៦ដល់១១)។

សម្រាប់លោកអ្នកដែលចូលចិត្តពិធីជប់លៀងពេលរាត្រី យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ជូននូវភាពសប្បាយរីករាយ រាំលេងកម្សាន្តនាពេលរាត្រីនៅបារ៍ Metropole Underground ដែលជារបារ៍ក្រោមដីដំបូងគេបង្អស់នៅក្នុងរាជធានីភ្នំពេញ។ ត្រូវបានបំផុសគំនិតដោយរបៀបរស់នៅទីក្រុងបែបស៊ីវីល័យចម្រុះ ជាបារ៍ដែលមានរចនាបទ្ម័ស្រដៀងនៅទីក្រុងប៉ារីសនាដើមសតវត្សរ៍ទី២០ គឺជាកន្លែងដ៏ទាន់សម័យសម្រាប់ការជួបជុំគ្នា និងបន្ធូរអារម្មណ៍ជាមួយភេសជ្ជៈចម្រុះ។

កម្សាន្តពេលរាត្រីដ័រសរវើកជាមួយក្រុមតន្ត្រី និងការសម្តែងរបស់ឌីជេ។ បារ៍ Metropole Underground ស្ថិតនៅក្នុសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី កណ្តាលរាជធានីភ្នំពេញ។ កុំភ្លេចចូលរួមសម្រាប់ការប្រារព្ធពិធីនាពេលខាងមុខនេះ!
Contact us: 855 23 600 1234 | [email protected]
facebook.com/hyattregencyphnompenh | hyattregencyphnompenh.com

http://image.freshnewsasia.com/2021/id-025/fn-2021-12-08-23-45-09-3.JPG http://image.freshnewsasia.com/2021/id-025/fn-2021-12-08-23-45-10-4.JPG