(ភ្នំពេញ)៖ វិស័យភោជនីដ្ឋាន និងអាហារដ្ឋាន ត្រូវបានគេមើលឃើញថា បានចាប់ផ្តើមមានសកម្មភាពវិនិយោគថ្មីៗឡើងវិញ ដែលជាជំហានមួយ នៃការងើបឡើងវិញរបស់សេដ្ឋកិច្ចក្នុងស្រុក ចូលរួមលើកកម្ពស់ជីវភាពរបស់ ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ។

លោក ហែម ជីតា ដែលមានតួនាទីនាយកប្រតិបត្តិ «នាគសមុទ្រ Seafood» បានលើកឡើងថា សព្វថ្ងៃនេះដោយមើលឃើញរដ្ឋាភិបាលបើកប្រទេសជាតិឡើងវិញ និងបានចាក់វ៉ាកសំាងជូនប្រជាជនទទួលបានជោគជ័យ នោះគឺជាពេលវេលាសមរម្យល្អសម្រាប់ការរកស៊ី ជាពិសេសលើវិស័យអាហារដ្ឋាន និងភោជនីយដ្ឋានតែម្តង ដើម្បីបំពេញតម្រូវការរបស់ភ្ញៀវជាតិ និងអន្តរជាតិ។

លោកបានបញ្ចេញជាយោបល់ថា «យើងខ្ញុំមើលឃើញពីរាជរដ្ឋាភិបាលផ្តល់ឱកាសបើកសេដ្ឋកិច្ចឡើងវិញ ដូច្នោះបានជាខ្ញុំសម្លឹងឃើញពីតម្រូវការគ្រឿងសមុទ្រច្រើន ទើបយើងខ្ញុំបានរួមគ្នាវិនិយោគបង្កើតហាងគ្រឿងសមុទ្រនេះឡើង ដែលនឹងផ្តល់ឱកាសដល់អតិថិជនជិតឆ្ងាយទទួកយកផលិតផលថ្មីមានគុណភាព និងរស់ជាតិឆ្ងាញ់»។

នាយកប្រតិបត្តិហាងមួយេនះ បានវាយតម្លៃថា ទោះបីជាវិស័យភោជនីយដ្ឋានមានការប្រកួតប្រជែងក៏ពិតមែន ប៉ុន្តែដោយសារតែក្តីស្រឡាញ់និងរបរនេះ ទើបបានសហការគ្នាវិនិយោគបើកហាង «នាគសមុទ្រ Seafood»នេះតែម្តង ហើយសង្ឃឹមថា តាមរយៈរបរថ្មីនេះនឹងជួយលើកស្ទួយដល់សេដ្ឋកិច្ចក្នុងស្រុក និងបង្កើតការដល់យុវជនកម្ពុជា កាត់បន្ថយការចំណាកស្រុករបស់ប្រជាជន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាយើងផងដែរ។

សម្រាប់ អ្នកស្រី តុល រ៉ានី ជាម្ចាស់ភាគហ៊ុន នាគសមុទ្រ Seafood បានលើកឡើងថា ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបើកប្រទេសវិញនោះ គឺជាឱកាសដ៏ល្អបំផុតសំរាប់នាងខ្ញុំជាអ្នកវិនិយោគ ដែលគួរតែកុំមើលរំលងក្នុងពេលនេះ ដោយសារតែបរិបទកូវីដ១៩ ថមថយវិញបណ្តើៗ និងមើលយើងឃើញស្រ្តីមេផ្ទះនានាអាចសម្រេចចិត្តទិញ គ្រឿងសមុទ្រស្រស់ៗ និងមានគុណភាពមិនក្លែងក្លាយធានា គុណភាពខ្ពស់១០០ភាគរយ។

អ្នកស្រីបានលើកឡើងទៀតថា ការបង្កើតហាងនេះឡើងគឺជាជម្រើសល្អបំផុត របស់អតិថិជនអាចជាកុម្មង់បានភ្លាម ឬក៏ចំអិនរួចជាស្រេចពីហាងយើងខ្ញុំបាន ដែលចំអិនដោយចុងភៅមានស្នាដៃល្អមកពីហាងល្បីៗនៅរាជធានីភ្នំពេញ ហើយអាចវេចខ្ចប់ជូនលោកអ្នកប្រកបដោយផាសុខភាព និងធានាគុណភាពខ្ពស់ ឈលើមូលដ្ឋាននៃ ភាពស្មោះត្រង់ ប្រកបដោយអនាម័យខ្ពស់ និងការទទួលខុសត្រូវ។

អ្នកវិនិយោគខាងលើបញ្ជាក់ថា ហាង «នាគសមុទ្រ Seafood»នេះ មិននាំចូលគ្រឿងសមុទ្រអន់ៗនោះទេ គឺមានគុណភាពមិនដាក់សាធាតុគីមីឡើយ ជាផលិតផលស្រស់ៗ មិនកុហកអតិថិជននោះទេ ហើយក្នុងស្ថានភាព កូវីដ១៩នេះ អតិជិជនមិនបាច់មកដល់ទីតាំងក៏បានដែរ អាចកុម្មង់មានសេវាដឹកជញ្ជូនដល់គេហដ្ឋានផងដែរ។

ក្រុមអ្នកជំនួញខាងលើមកពីវិស័យខុសៗគ្នា ដោយបានរួមគ្នាវិនិយោគលើវិស័យភោជនីយដ្ឋានផ្តោតលើគ្រឿងសមុទ្រស្រស់ៗ ហើយបានរៀបចំពិធីសម្ភោធជាផ្លូវការ «នាគសមុទ្រ Seafood» នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះ មាន អាហាសមុទ្រ ពិសេសស្រស់ៗ ឈ្ងុយៗ ឆ្ងាញ់ៗ អាហារក្តៅៗ ក្តាមបង្កងខ្ទិះៗ អយស្ទ័រស្រស់ៗបៀរក្លាសសេស្រិបៗ ទឹកច្រលក់ជាប់មាត់ឆ្ងាញ់មានទីតាំងស្ថិតនៅផ្ទះលេខ១៨ ផ្លូវលេខ១១៣ កែង២៧៨ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ៕