(ភ្នំពេញ)៖ សិក្សានៅ វិទ្យាស្ថានខេមអេដ សិក្សាជាមួយសាស្ត្រាចារ្យ មានសមត្ថភាព និងមានការទទួលស្គាល់ជាអន្តរជាតិ។ ការសិក្សាដែលជោគជ័យមានកត្តាចូលរួមជាច្រើន ជំរុញឲ្យការសិក្សាកាន់តែមានប្រសិទ្ធិភាពខ្ពស់ ក្នុងនោះសង្កេតឃើញថា ក្រៅពីការប្រឹងប្រែងដោយខ្លួនឯង ក្នុងការស្វ័យសិក្សា គុណភាពបង្រៀនពីសាស្រ្តាចារ្យ ពិតជាដើរតួយ៉ាងសំខាន់ ដែលជាកាតាលីករជំរុញដំណើរការសិក្សា កាន់តែជោគជ័យ។
ការយកចិត្តទុកដាក់បង្រៀន ការចែករំលែកបទពិសោធន៍ និងចំណេះដឹង ពីសាស្រ្តាចារ្យដែលមានការទទួលស្គាល់ ពីអន្តរជាតិ និងគុណភាពបង្រៀន ពីសាស្រ្តាចារ្យពិតជាកត្តាមួយសំខាន់ ក្នុងដំណើរការនៃការសិក្សារបស់និស្សិត ព្រោះថាសិស្សនិស្សិតពិតជាត្រូវការបណ្តុះបណ្តាល មួយដែលអាចត្រួសត្រាយផ្លូវ និងការយកចិត្តទុកដាក់ក្នុងការបង្រៀន ពីសាស្រ្តាចារ្យទៅកាន់សិស្សនិស្សិត ឲ្យកាន់តែជោគជ័យ។
វិទ្យាស្ថានខេមអេដ ជាវិទ្យាស្ថានអន្តរជាតិដែលមានការទទួលសា្គល់ ពីសមាគមគណនេយ្យករអន្តរជាតិ ACCA មានទីតាំងនៅចក្រភពអង់គ្លេស និងមានការទទួលស្គាល់ពី១៨៣ប្រទេសលើពិភពលោក។ បន្ថែមពីលើការទទួលស្គាល់ជាអន្តរជាតិ សាស្រ្តាចារ្យនៅវិទ្យាស្ថាន ខេមអេដ សុទ្ធសឹងតែមកពីបណ្តាប្រទេសល្បីៗ លើពិភពលោកដូចជា សហរដ្ឋអាមេរិក សិង្ហបុរី ម៉ាឡេស៊ី និងបណ្តាប្រទេសជាច្រើនទៀត។
លើសពីនោះទៅទៀតសាស្រា្តចារ្យ ដែលបង្រៀននៅវិទ្យាស្ថាន ខេមអេដ សុទ្ធសឹងតែឆ្លងកាត់បទពិសោធន៍ជាច្រើនឆ្នាំ និងកម្រិតសិក្សាថ្នាក់អនុបណ្ឌិត ក៏ដូចជាថ្នាក់បណ្ឌិត ពីបណ្តាប្រទេសផ្សេងៗ និងសញ្ញាបត្រអន្តរជាតិដូចជា ACCA CFA និង CPA ជាដើម។
វិទ្យាស្ថានខេមអេដ តែងតែយកចិត្តទុកដាក់លើគុណភាព របស់សាស្រ្តាចារ្យជានិច្ចព្រោះថា ជារៀងរាល់ឆមាសគ្រប់សាស្រ្តាចារ្យទាំងអស់ តែងតែត្រូវបានវាយតម្លៃពីនិស្សិត និងវាយតម្លៃពីនាយកដ្ឋាន ផ្នែកគុណភាព និងសវនកម្មផ្ទៃក្នុង ដើម្បីស្វែងរកនូវមតិ ក្នុងន័យស្ថាបនា ដើម្បីកែលំអរឲ្យកាន់តែប្រសើរឡើង។
លើសពីការរៀននៅក្នុងថា្នក់ និស្សិតអាចពិភាក្សាក៏ដូចជា សុំការណែនាំពីសាស្រ្តាចារ្យលើគំរោង និងការប្រកួតប្រជែងផ្សេងៗ ក្នុងថ្នាក់ជាតិ និងអន្តរជាតិ។ គុណភាពជាចម្បង និងការយកចិត្តទុកដាក់យ៉ាងមុតមាំ ទៅលើគុណភាពនៃការបង្រៀន វិទ្យាស្ថានខេមអេដ ជាវិទ្យាស្ថានដំបូងគេនៅកម្ពុជា ដែលទទួលបានការទទួលស្គាល់កម្រិតផ្តាយប្រាំ លើគុណភាពសាស្រ្តាចារ្យ និងការបង្រៀនពីស្ថាប័នអន្តរជាតិដ៏ធំមួយគឺ QS Stars ដែលមានទីតាំងនៅចក្រភពអង់គ្លេស។
វិទ្យាស្ថានខេមអេដ កំពុងបើកទទួលសិស្សចុះឈ្មោះចូលរៀន ចាប់ពីពេលនេះតទៅ ដូច្នេះបើសិនជាសិស្សនិស្សិតដែលមានបំណង ចង់ចុះឈោ្មះសិក្សាលើកម្មវិធីសិក្សាអន្តរជាតិដូចជា ACCA CAT ពន្ធដារកម្ពុជា ច្បាប់ពាណិជ្ជកម្មកម្ពុជា IFRS for SMEs សូមចូលទៅកាន់គេហទំព័រ៖ www.cam-ed.com ឬក៏អ៊ីមែលទៅកាន់ [email protected]។
សម្រាប់ព័ត៌មានលម្អិត ក្នុងការប្រឹក្សាយោបល់បន្ថែមលើការសិក្សា សូមទំនាក់ទំនងទៅលេខទូរស័ព្ទ 023 986 523/ 012 618 988 ឬអញ្ជើញទៅកាន់ទីតាំងផ្ទាល់របស់វិទ្យាស្ថានខេមអេដ នៅអគារលេខ៦៤ ផ្លូវ១០៨ រាជធានីភ្នំពេញ នៅរៀងរាល់ថ្ងៃ ពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ ពីម៉ោង៧៖០០នាទីព្រឹក ដល់ម៉ោង៧៖០០នាទីយប់៕