(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេនៅកម្ពុជា បានរៀបចំពិធីបញ្ចុះបឋមសិលាសម្ពោធ បើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍលំនៅឋានដ៏ថ្មីសន្លាងមួយទៀត របស់ខ្លួនក្នុងតំបន់ពោធិ៍ចិនតុង នោះគឺគម្រោង «ផាក លែន ពោធិ៍ចិនតុង»

ជាមួយនឹងទីតាំងដ៏ល្អបំផុត ត្រឹមតែ២នាទីប៉ុណ្ណោះ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅចំកណ្ដាលទីក្រុង ដែលមានចរន្តសេដ្ឋកិច្ច និងពាណិជ្ជកម្មចម្រុះស្រាប់។

គម្រោង ផាក លែន ពោធិ៍ចិនតុង នឹងជួយលើកកម្ពស់មុខមាត់តំបន់ពោធិ៍ចិនតុង កាន់តែរីកចម្រើន ទាន់សម័យ និងមានភាពងាយស្រួលក្នុងការរស់នៅ ឬក៏ប្រកបអាជីវកម្មផ្សេងៗជាងគម្រោងណាៗទាំងអស់។

អ្វីដែលលេចធ្លោបំផុត គម្រោង ផាក លែន ពោធិ៍ចិនតុង ក៏មានសួនឧទ្យាន ផាក លែន ពោធិ៍ចិនតុង មានដើមឈើតូចធំចម្រុះពណ៌ ផ្តល់ជាម្លប់ត្រឈឹងត្រឈៃតាមដងផ្លូវ នាំមកនូវបទពិសោធន៍ នៃការរស់នៅប្រកបដោយផាសុកភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។

តើលោកអ្នកត្រៀមខ្លួនហើយឬនៅ? សម្រាប់ព័ត៌មានលម្អិតអំពីគម្រោងនេះ លោកអ្នកអាចអញ្ជើញទៅកាន់ការិយាល័យលក់ ជីប ម៉ុង លែន ណាមួយដែលនៅជិត លោកអ្នកបំផុត ចាប់ពីថ្ងៃនេះតទៅ ឬក៏សាកសួរតាមរយៈលេខទូរសព្ទ 061997888។

គេហទំព័រ៖ http://www.chipmongland.com ឬឆាតជាមួយក្រុមការងារតាមតំណរភ្ជាប់៖ https://t.me/chip_mong_land