(ភ្នំពេញ)៖ PropertyGuru Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រកាសនូវម្ចាស់ជ័យ លាភីពានរង្វាន់ PropertyGuru Asia Property Awards Grand Final ប្រចាំឆ្នាំលើកទី១៦ ដែលបង្ហាញជូនដោយក្រុមហ៊ុន Kohler និងគាំទ្រដោយក្រុមហ៊ុនអចលនទ្រព្យ ឈានមុខពីជុំវិញពិភពលោក។

ពានរង្វាន់ PropertyGuru Asia Property Awards 2021 វគ្គផ្តាច់ព្រ័ត្រដែលត្រូវបានប្រារព្ធធ្វើតាមប្រព័ន្ធអនឡាញ និងបានប្រគល់ពានរង្វាន់ដល់បណ្ដាអ្នកអភិវឌ្ឍន៍ គម្រោងអភិវឌ្ឍន៍ និងការរចនាជាគំរូដែលល្បីល្បាញជាងគេនៃតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន៣១ប្រភេទផ្សេងៗគ្នា។ កម្មវិធីដែលត្រូវបានប្រារព្ធធ្វើឡើងនិងបានធ្វើការ ចាក់ផ្សាយជាសកលលើវេទិកាឌីជីថលផ្សេងៗ ដូចជា៖ តាមវិបសាយផ្លូវការនៃកម្មវិធីពានរង្វាន់ AsiaPropertyAwards.com តាម YouTube Facebook និង LinkedIn ផងដែរ។

ក្រុមហ៊ុន មេគង្គលែន មកពីប្រទេសកម្ពុជា ទទួលឈ្នះពានរង្វាន់អ្នកអភិវឌ្ឍន៍គំនិតច្នៃប្រឌិតល្អជាងគេប្រចាំតំបន់អាស៊ី Best Breakthrough Developer (Asia) នៅក្នុង ចំណោមពានរង្វាន់អ្នកអភិវឌ្ឍន៍ទាំង៩ប្រភេទ។

នេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រនៃពានរង្វាន់នេះដែលក្រុមហ៊ុន Sinar Mas Land ទទួលជ័យលាភីពានរង្វាន់អ្នកអភិវឌ្ឍន៍ឆ្នើមប្រចាំតំបន់នៅអាស៊ី ដែលយកឈ្នះ លើម្ចាស់ជ័យលាភីប្រចាំប្រទេស ចំនួនប្រាំបួននៅក្នុងតំបន់។ វាជាពានរង្វាន់មួយក្នុងចំណោមពានរង្វាន់អ្នកឆ្នើមនៅអាស៊ី ទាំង៧ ដែលបានប្រគល់ជូនបណ្ដាក្រុមហ៊ុន ដែលតំណាងឱ្យប្រទេសឥណ្ឌូណេស៊ីក្នុងឆ្នាំនេះ។

ពានរង្វាន់ដែលក្រុមហ៊ុនដែលតំណាងឲ្យប្រទេសឥណ្ឌូណេស៊ីបានឈ្នះរួមមាន៖ ពានរង្វាន់ការអភិវឌ្ឍន៍ចម្រុះឆ្នើមប្រចាំតំបន់នៅអាស៊ី សម្រាប់ក្រុមហ៊ុន PT Metropolitan Kentjana Tbk ដែលបានឈ្នះនូវពានរង្វាន់ការអភិវឌ្ឍន៍ផ្សារទំនើបល្អជាងគេប្រចាំតំបន់នៅអាស៊ី ទៅលើគម្រោង Pondok Indah Mall 3 ពានរង្វាន់អ្នកអភិវឌ្ឍន៍ ពាណិជ្ជកម្មឆ្នើមប្រចាំតំបន់នៅអាស៊ី សម្រាប់ក្រុមហ៊ុន Agung Sedayu Group និងពានរង្វាន់អ្នកអភិវឌ្ឍន៍ប៊ូទិកឆ្នើមប្រចាំតំបន់នៅអាស៊ី សម្រាប់ក្រុមហ៊ុន Farpoint ។

គម្រោង Paramount Petals ដោយក្រុមហ៊ុន Paramount Land បានឈ្នះពានរង្វាន់ការរចនាប្លង់មេទីប្រជុំជនល្អជាងគេប្រចាំតំបន់នៅអាស៊ី ខណៈដែលគម្រោង SMI Tower ដោយក្រុមហ៊ុន Simbiotik Multitalenta Indonesia ឈ្នះពានរង្វាន់រចនាស្ថាបត្យកម្មការិយាល័យល្អជាងគេប្រចាំតំបន់នៅអាស៊ី (Best Office Architectural Design)។

ប្រទេសវៀតណាម ទទួលបានជ័យលាភីប្រចាំតំបន់ចំនួន៦ ដែលរួមមានពានរង្វាន់អ្នកអភិវឌ្ឍន៍ការរស់នៅឆ្នើមប្រចាំតំបន់អាស៊ី (Best Lifestyle Developer) សម្រាប់ក្រុមហ៊ុន Gamuda Land (HCMC) JSC និងពានរង្វាន់អ្នកអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នើមប្រចាំតំបន់អាស៊ី (Best Sustainable Developer) សម្រាប់ក្រុមហ៊ុន CapitaLand Development (Vietnam)។

បណ្ដាគម្រោងមកពីហុងកុងទទួលបានជ័យលាភីប្រចាំតំបន់ចំនួនពីរ៖ ពានរង្វាន់អភិវឌ្ឍន៍លំនៅដ្ឋានល្អជាងគេប្រចាំតំបន់អាស៊ី សម្រាប់គម្រោង Mt. La Vie ដោយក្រុមហ៊ុន Sino-Ocean Group និងពានរង្វាន់ការរចនាស្ថាបត្យកម្មអាគារប្រើប្រាស់ចម្រុះល្អជាងគេ ពានរង្វាន់អភិវឌ្ឍន៍លំនៅដ្ឋានល្អជាងគេ សម្រាប់គម្រោង Commercial Development នៅ Kiu Tau Wai, Yuen Long ដោយក្រុមហ៊ុន Atelier Global ។ ប្រទេសសិង្ហបុរីទទួលបានជ័យលាភីប្រចាំតំបន់ចំនួន៤ រួមមាន៖ ពានរង្វាន់អ្នកអភិវឌ្ឍន៍បដិសណ្ឋារកិច្ចឆ្នើមថ្មីស្រឡាងប្រចាំតំបន់អាស៊ី (Best Hospitality Developer) សម្រាប់ក្រុមហ៊ុន UOL Group Limited។

ប្រទេសហ្វ៊ីលីពីន និងប្រទេសថៃ ដណ្តើមបានជ័យលាភីប្រចាំតំបន់បានម្នាក់ពីរ។ ពានរង្វាន់អ្នកអភិវឌ្ឍន៍ឧស្សាហកម្មឆ្នើមប្រចាំតំបន់អាស៊ី ត្រូវបានប្រគល់ជូនក្រុមហ៊ុន Aboitiz InfraCapital, Inc. ខណៈដែលពានរង្វាន់ការអភិវឌ្ឍន៍ទីប្រជុំជនល្អជាងគេប្រចាំតំបន់អាស៊ី បានទៅលើគម្រោង Davao Global Township (DGT) ដោយក្រុមហ៊ុន Cebu Landmasters, Inc.។

សណ្ឋាគារ Kimpton Kitalay Samui ដោយក្រុមហ៊ុន Choengmon Real Estate Company Limited បានជាប់ឈ្មោះនៅក្នុងផ្នែកអភិវឌ្ឍន៍ សណ្ឋាគារល្អជាងគេ ប្រចាំតំបន់អាស៊ី ខណៈដែលគម្រោង Maison Blanche - Sukhumvit 67 ដោយក្រុមហ៊ុន Baan Sasidara Co., Ltd. ទទួលបានពានរង្វាន់ការរចនា ផ្នែកខាងក្នុង លំនៅដ្ឋានល្អជាងគេប្រចាំតំបន់អាស៊ី ។

ក្រុមហ៊ុន SC Global Developments Pte Ltd មកពីតំបន់ Greater Niseko នៅជប៉ុន បានឈ្នះពានរង្វាន់ការរចនាផ្នែកខាងក្នុងខុនដូល្អជាងគេប្រចាំតំបន់អាស៊ី (Best Condo Interior Design) សម្រាប់គម្រោង Setsu Niseko។ ពានរង្វាន់ PropertyGuru Icon Award ឆ្នាំ 2021 ដែលជាពានរង្វាន់ត្រូវបានសម្រេចដោយអ្នកនិពន្ធនាយកនៃ ទស្សនាវដ្ដី PropertyGuru Property Report Magazine ត្រូវបានប្រគល់ជូនលោក Liam Wee Sin នាយកប្រតិបត្តិនៃក្រុមហ៊ុន UOL Group Limited៕