(កណ្ដាល)៖ លោក ម៉ម ប៉ូលី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល បានផ្ដាំផ្ញើកីឡាករប៉េតុងជើងឯកខេត្តកណ្ដាល ដែលជាប់ជ័យលាភី ត្រូវខិតខំហ្វឹកហាត់ពង្រឹងជំនាញ សមត្ថភាពខ្លួនឲ្យកាន់តែខ្លាំងឡើង ដើម្បីឈានដល់កម្រិតប្រកួតថ្នាក់ជាតិ និងថ្នាក់ពិភពលោកនាពេលអនាគត។

លោកអនុប្រធានមន្ទីរបានថ្លែងយ៉ាងដូច្នេះ នៅកម្មវិធីបិទការប្រកួតកីឡាប៉េតុងជ្រើសរើសជើងឯកខាងខេត្តកណ្ដាលឆ្នាំ២០២១ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ ដោយមានវត្តមានចូលរួមពីសំណាក់ក្រុមកីឡាករជាច្រើន និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។

លោក ម៉ម ប៉ូលី ថ្លែងថា «ក្រុមកីឡាករយើងត្រូវថែទាំសុខភាពឲ្យបានល្អ ខិតខំសិក្សាស្វែងយល់ពីសមត្ថភាពរបស់ខ្លួន ពង្រឹងជំនាញឲ្យបានខ្លាំងក្លា ហើយត្រូវស្គាល់តម្លៃខ្លួនឯង ស្គាល់ពីភាពថ្លៃថ្នូក្នុងនាមជាកីឡាករហើយព្យាយាម ធ្វើយ៉ាងណា ដើម្បីឈានដល់កម្រិតជើងឯកជម្រើសជាតិ និងជើងឯកលំដាប់ថ្នាក់ពិភពលោកឲ្យខានតែបាន»។

ជាមួយគ្នានេះលោក ពៅ វណ្ណា ប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡា បានថ្លែងថា ក្រយមការងាររបស់លោកបានខិតខំរៀបចំការប្រកួតកីឡាលំដាប់ថ្នាក់ខេត្ត ដើម្បីជ្រើសរើសអ្នកខ្លាំងក្នុងចំណោមអ្នកប្រកួត ទាំងអស់នៅខេត្តកណ្ដាល ដើម្បីជ្រើសរើសក្រុមកីឡាករដែលមានសមត្ថភាព ដើម្បីជាជម្រើសចូលរួមប្រកួតថ្នាក់ជាតិនៅថ្ងៃខាងមុខ។

សូមជម្រាបថា ក្រុមកីឡាករដឺលជាប់ជ័យលាភីរួមមាន៖

*ផ្នែកយុវជន៖ លេខ១ បានទៅលើក្លឹបសេរីភាពមួយ, លេង ២បានទៅលើ ក្លឹបកំពង់សំណាញ់២ និងលេង៣ បានទៅលើ ក្លឹបសេរីភាព២។
*ផ្នែកវ័យចាស់៖ លេខ១ បានទៅលើ ក្លឹបកំពង់សំណាញ់១, លេខ២បានទៅលើ វេសលែនដ៍ និងលេខ៣ ប៉េតង់ខេត្តមួយ៕