(ភ្នំពេញ)៖ មានរឿងភ្ញាក់ផ្អើល លើបុរសម្នាក់នៅលើឆាក ការតាំងបង្ហាញផលិតផលពិព័រណ៍ នៅទីរួមខេត្តកំពង់ស្ពឺ ស្របពេលដែលមនុស្សម្នាជាច្រើនកុះករដើរទស្សនា ដោយបុរស និងស្ត្រីពីរនាក់អះអាងថា បានឈ្នះរង្វាន់រថយន្តពីស្រាបៀរ GANZBERG បន្ទាប់ពីក្រុមការងារ ធ្វើការពិនិត្យលើក្រវិលកំប៉ុងរួចរាល់ បញ្ជាក់ថា ក្រវិលកំប៉ុងពិតជាក្រវិលរថយន្តលេខ៨៦ របស់ GANZBERG ពិតប្រាកដមែន តែផ្ទុយទៅវិញបែរជាសំបកកំប៉ុង ដែលគាត់កាន់យកមកបង្ហាញជាមួយនោះ បែរជាចេញនូវរង្វាន់១កំប៉ុងទៅវិញ។
បុរសជាប្តីឈ្មោះ រ៉ន រ៉េម និងភរិយាឈ្មោះ សួន វណ្ណៈ រស់នៅភូមិទ័ពម្រាក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បន្ទាប់ពីមានការសម្របសម្រួលគ្នារួច ក្រុមការងាររបស់ស្រាបៀរ GANZBERG បានឲ្យអ្នកទាំងពីរនាក់ត្រឡប់ទៅផ្ទះ បន្តការស្វែងរកសំបកកំប៉ុង ដែលឈ្នះរង្វាន់រថយន្តពិតប្រាកដ ដើម្បីមកបើករង្វាន់ បើមានក្រិវលតែអត់កំប៉ុង ក្រុមហ៊ុនចាត់ទុកជាមោឃៈ តែក្រុមហ៊ុនទុកពេល សម្រាប់ពួកគាត់ក្នុងការស្វែងរកកំប៉ុង ឲ្យអស់ពីលទ្ធភាព ។
GANZBERG រង្វាន់យក្ស ឈ្នះរថយន្ត Ford ១០០គ្រឿង និងម៉ូតូធំ Yamaha FZ ២០០០គ្រឿង៕