(កំពង់ស្ពឺ)៖ ក្រុមការងារភេសជ្ជៈប៉ូវកម្លាំងមីស៊ីល បានប្រគល់រង្វាន់ ម៉ូតូហុងដាឌ្រីម០១គ្រឿងបន្ថែមទៀតហើយ ដល់អ្នកឈ្នះរង្វាន់ដែលជាកម្មកររោងចក្រ ឃ្យូអែនថេក នៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។
អតិថិជនមានសំណាងឈ្នះរង្វាន់ម៉ូតូ Honda Dream ពីភេសជ្ជៈប៉ូវកម្លាំងមីស៊ីល ដែលបានប្រគល់កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះមានឈ្មោះ ស៊្រី សំនៀង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាកម្មកររោងចក្រ ស្នាក់នៅឃុំដំណាក់រាំង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។
លោក ស៊្រី សំនៀង បានឱ្យដឹងថា កាលពីថ្ងៃត្រូវរង្វាន់នោះលោកមានកម្មវិធីបន្តិចបន្តួចជាមួយមិត្តភក្រ ពេលនោះម៉ោង៩យប់ទៅហើយ ដោយសាររាងស្រវឹងខ្លះៗផង ក៏បានទិញមីស៊ីល០១កំប៉ុង ពីមុខរោងចក្រមកហូប ពេលគាស់មកមើលក្រវិលកំប៉ុងស្រាប់តែឃើញរូបម៉ូតូ ធ្វើឱ្យគាត់ស្វាងចែស ក៏ទូរស័ព្ទសួរអ្នកលក់ និងស្រែកប្រាប់ គេឯង ធ្វើឱ្យផ្អើលកម្មករផ្សេងៗជួយមើលពេញកន្លែងស្នាក់នៅតែម្តង។
ចំណែកឯអ្នកលក់ភេសជ្ជៈប៉ូវកម្លាំងមីស៊ីលឱ្យអ្នកឈ្នះរង្វាន់ម៉ូតូ Honda Dream មានឈ្មោះ ភន ស៊ីយ៉េត ជាអ្នកលក់ភេសជ្ជៈនៅភូមិដំណាក់ថ្លុង ឃុំដំណាក់រាំង ទល់មុខរោងចក្រឃ្យូអែនថេក ក៏ទទួលបានកាដូលើកទឹកចិត្តជាភេសជ្ជៈប៉ូវកម្លាំងមីស៊ីលចំនួន៥០កេសផងដែរ។
តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងមីស៊ីល លោក នៅ កុសល់ ក៏បានសម្តែងការអបអរដល់អ្នកឈ្នះរង្វាន់ម៉ូតូពីមីស៊ីលនេះ។ លោកបន្ថែមថា រង្វាន់ម៉ូតូ Honda Dream និង លុយសុទ្ធ៥០លានរៀល នៅមានច្រើនទៀត ក្រោមក្រវិលកំប៉ុងមីស៊ីល ដែលកំពុងរង់ចាំអ្នកមានសំណាងផងដែរ៕