(ភ្នំពេញ)៖ ស្របពេលដែលជំងឺកូវីដ១៩ បានចាប់ផ្តើមធូរស្រាល ជាមួយនឹងការបើកឱ្យដំណើរសេដ្ឋកិច្ចឡើងវិញ ហាងល្បីៗចំនួន៥ របស់ក្រុមហ៊ុន SEG រួមមាន SOHOMALL, kabukicho, Tinana KTV, Lan kwai Fong, YUTIANTANG SPA បានបើកសម្ពោធជាផ្លូវការ នៅកណ្តាលរាជធានីភ្នំពេញ។

ពិធីបើកសម្ពោធនេះ បានធ្វើឡើងកាលពីដើមសប្តាហ៍កន្លងទៅនេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុនGCC group, GC Media, Xigang International Casino,White Horse Club, LIXIN GROUP,SOHO MALL, EDM រួមទាំងភ្ញៀវ កិត្តិ យសជាច្រើនរូបទៀត។

លោក Deng នាយកប្រតិបត្តិនៃក្រុមហ៊ុន SEG ក៏បានថ្លែងសុន្ទរកថាស្វាគមន៍ និងបានថ្លែងអំណរគុណចំពោះភ្ញៀវទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីនេះ។ ជាមួយគ្នានោះលោកនិងថ្នាក់ដឹកនាំក្រុមហ៊ុន GCC group, GC Media, Xigang International Casino,White Horse Club, LIXIN GROUP,SOHO MALL, EDM ក៏បានរួមគ្នាបំភ្លឺបាល់ អមដោយកាំជ្រួច និងស្រាសំប៉ាញ ដែលមានន័យថាSEG ចាប់ផ្តើមដំណើរការហើយ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃបើកសម្ពោធនេះ SEG ក៏បានចាប់ផ្តើមប្រូម៉ូសិនtop up ផងដែរ ដោយបញ្ចូលទឹកប្រាក់ ១០,០០០ដុល្លារ ដើម្បីទទួលបាន ២,០០០ដុល្លារ បញ្ចូលទឹកប្រាក់ ៥០,០០០ដុល្លារ ដើម្បីទទួលបាន ២៥,០០០ដុល្លារ និងបញ្ចូលទឹកប្រាក់ ១០០,០០០ដុល្លារ ទទួលបាន ១០០,០០០ដុល្លារ។ កាត VIPនេះ អាចប្រើបាន នៅគ្រប់ហាងរបស់SEGទាំងអស់។

ក្រុមហ៊ុន SEG មិនត្រឹមតែជំរុញការអភិវឌ្ឍន៍ដ៏រីកចម្រើនរបស់ក្រុមហ៊ុនខ្លួនប៉ុណ្ណោះទេ ថែមទាំងបានជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្សាន្តនៅក្នុងយុគសម័យមាសនាពេលអនាគតរបស់ប្រទេសកម្ពុជាផងដែរ៕